Connect with us

សេដ្ឋកិច្ច

ការ​កក់​បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ ​តាម​បណ្ដា​ខេត្ត​គោល​ដៅ​ទេស​ចរណ៍​ ចាប់ផ្ដើមកើនឡើង ក្នុងឱកាស​បុណ្យ​អុំទូក​

បានផុស

នៅ

អ្នកស្រី ម៉ាលីស បុគ្គលិកនៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel នៅខេត្តសៀមរាប បាន​ឱ្យដឹងថា ​ការ​កក់បន្ទប់ស្នាក់នៅ​របស់​ភ្ញៀវទេសចរក្នុងស្រុក ក្នុងឱកាសបុណ្យអុំទូក​ចាប់ផ្ដើម​​មាន​បណ្ដើរៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី ម៉ាលីស ​បញ្ជាក់ថា ​រាល់ថ្ងៃមានភ្ញៀវខ្មែរខលសួរច្រើន ​ប៉ុន្តែទីតាំងអ្នកស្រី​ អត់មាន​កន្លែង​ដាក់ ​ដោយសារ​ពួកគាត់​មកជាក្រុមៗច្រើនគ្នា។​

​បុគ្គលិកសណ្ឋាគារ Rambutan Hotel ​នៅខេត្តសៀមរាប​បាន​ប្រាប់​ដែរថា ​សណ្ឋាគាររបស់លោក​ភាគ​ច្រើន​ទទួល​ភ្ញៀវ​បរទេស មិនផ្ដោតលើភ្ញៀវក្នុងស្រុកនោះទេ ប៉ុន្តែតាមការអង្កេតមាន​ភ្ញៀវក្នុង​ស្រុក​សួរ​នាំច្រើន ពីការ​កក់​បន្ទប់ស្នាក់នៅ។

​បុគ្គលិកសណ្ឋាគារ SARA VOAN នៅខេត្តកំពត ​អ្នកស្រី មុំ បានប្រាប់ថា ​ឆ្នាំនេះ ​មិនសូវ​មានភ្ញៀវ​កក់បន្ទប់​ស្នាក់​នៅ​ក្នុងពេលបុណ្យអុំទូកនោះទេ ដោយថ្ងៃទី ៤ ខែ ១១ អ្នកស្រីមានភ្ញៀវកក់ចំនួន ១៣ បន្ទប់ ក្នុងចំណោម ១៦ ​បន្ទប់។ ក្រៅពីថ្ងៃទី០៤ គឺមិនសូវមានភ្ញៀវកក់នោះទេ។​

​លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរជឿជាក់ថា បុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរក្នុងស្រុក នឹង​មក​លេងនៅខេត្តសៀមរាប​ច្រើនដូចឆ្នាំមុនដែរ។

​ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្ត​នានានៅ​ឆ្នាំ​នេះ​ អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម