ព័ត៌មានអន្ដរជាតិ
នៅថៃ ល្បីរឿងគ្រូពេទ្យចាក់ទឹកក្តៅលើក្មេងជនជាតិឡាវ ខណៈគេសង្ស័យថា កើតជំងឺផ្លូវចិត្ត
ទំព័រហ្វេសប៊ុក Than Pao កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ បានទម្លាយនូវករណីគ្លីនិកមួយក្នុង ខេត្តឈុនបុរី ប្រទេសថៃ ដែលវេជ្ជបណ្ឌិតម្នាក់បានចាក់ទឹកក្តៅទីលើក្មេងប្រុសជនជាតិឡាវអាយុ ៣ ឆ្នាំម្នាក់ ដោយអះអាងថា ដើម្បីព្យាបាលជំងឺប្រកាច់។ ប៉ុន្តែគេដាក់ការសង្ស័យថា គ្រូពេទ្យនោះ ទំនងជាកំពុងមានជំងឺផ្លូវចិត្ត ឬជំងឺវិកលចរិក។

តាមការចេញផ្សាយពីសារព័ត៌មាន thethaiger ដោយទទួលបានរបាយការណ៍ពីទំព័រ Than Pao បង្ហាញថា វេជ្ជបណ្ឌិតដែលពាក់ព័ន្ធហេតុការណ៍នេះ គឺជាគ្រូពេទ្យពិតប្រាកដដែលមានអាជ្ញាប័ណ្ណវិជ្ជាជីវៈត្រឹមត្រូវ ហើយគ្លីនិកក៏ត្រូវបានចុះបញ្ជីស្របច្បាប់ផងដែរ។
របាយការណ៍បានបញ្ជាក់ថា វេជ្ជបណ្ឌិតរូបនេះមានជំងឺផ្លូវចិត្តជាយូរមកហើយ ប៉ុន្តែមិនបានទទួលការព្យាបាលត្រឹមត្រូវទេ។ ទំព័រដដែលបានចង្អុលបង្ហាញថា នេះជាស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអ្នកជំងឺដែលស្វែងរកការព្យាបាលទុកចិត្តលើពាក្យវេជ្ជបណ្ឌិត ប៉ុន្តែកំពុងធ្វើឲ្យខ្លួនឯងប្រឈមនឹងហានិភ័យ។
ទាក់ទងនឹងករណីនេះ នៅថ្ងៃពុធ ទី២៩ ខែតុលា ឪពុករបស់ក្មេងប្រុសជនជាតិឡាវ បានដាក់ពាក្យបណ្តឹង និងរបាយការណ៍របស់ប៉ូលិស បន្ទាប់ពីបាននាំកូនប្រុសទៅគ្លីនិកឯកជនមួយក្នុងឃុំបូវីន ស្រុកស៊ីរ៉ាចា ខេត្តឈុនបុរី ដើម្បីព្យាបាលគ្រុនក្តៅ និងប្រកាច់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។
ឪពុកម្តាយក្មេងបានចោទប្រកាន់ថា គ្រូពេទ្យបានចាក់ថ្នាំឲ្យកូនពួកគាត់ បន្ទាប់មក គ្រូពេទ្យបានបញ្ជាឲ្យជំនួយការចាក់ទឹកក្តៅឧណ្ហៗលើទ្រូងរបស់កុមារម្តងហើយម្តងទៀត ដើម្បីជំរុញឲ្យកុមារមានស្មារតី។ តែសកម្មភាពនេះ បានបណ្តាលឲ្យរលាកធ្ងន់ធ្ងរ និងពងបែកនៅលើដងខ្លួនរបស់ក្មេង។
យ៉ាងណាមិញ គ្លីនិកនេះបានជំទាស់នឹងការអះអាងនេះ ដោយទទួលស្គាល់ថាបានប្រើប្រាស់ទឹកក្តៅមែន ប៉ុន្តែគ្រាន់តែជាវិធីសាស្ត្រព្យាបាល។ គ្លីនិកក៏បានចោទប្រកាន់ជនរងគ្រោះពីបទ ប្រឌិតរឿងដើម្បីជំរិតទារប្រាក់ ហើយបានបញ្ជាក់ថាពួកគេមិនខ្លាចត្រូវប្តឹងទេ។
ការិយាល័យអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សខេត្តឈុនបុរី (CPHO) បានទទួលពាក្យបណ្តឹងរបស់ក្រុមគ្រួសារ ដើម្បីរៀបចំកោះហៅបុគ្គលពាក់ព័ន្ធមកផ្តល់សក្ខីកម្ម និងផ្ទៀងផ្ទាត់អាជ្ញាប័ណ្ណរបស់ពួកគេ។ តាមរបាយការណ៍ថា PHO អាចពិចារណាបញ្ជាឲ្យគ្លីនិកផ្អាកសេវាកម្មបណ្តោះអាសន្ន ក្នុងអំឡុងពេលស៊ើបអង្កេត ក្រោមហេតុផល វិធីសាស្រ្តព្យាបាលរបស់គ្លីនិកគឺពោរពេញទៅដោយការអះអាងចម្លែក និងបានរំលោភលើគោលការណ៍វេជ្ជសាស្ត្រយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ថៃ រកឃើញសារធាតុពុលដាក់ក្នុងប្រេងកូឡា អាចឲ្យខូចសួត និងប្រព័ន្ធផ្លូវដង្ហើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


