Connect with us

សេដ្ឋកិច្ច

កសិករចិញ្ចឹមឃ្មុំ ប្រមូលផលបានជិត៤តោន ក្នុងមួយឆ្នាំ ខណៈទីផ្សារមានតម្រូវខ្ពស់

បានផុស

នៅ

កសិករម្នាក់ចិញ្ចឹមឃ្មុំតាមចម្ការមៀនម្នាក់ អាចប្រមូលផលទឹកឃ្មុំបានចន្លោះពី ៣តោន ទៅ៤តោន ក្នុងមួយឆ្នាំ ខណៈទីផ្សារទឹកឃ្មុំចិញ្ចឹមក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ៣៥ឆ្នាំ លោក ហ៊ន់ សៀងហៃ ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរ នៅខេត្តបាត់ដំបងបានឱ្យដឹងថា ឆ្នាំនេះ ការប្រមូលផលទឹកឃ្មុំរបស់លោក អាចប្រមូលផលបានជិត៤តោន ខណៈទីផ្សារទឹកឃ្មុំចិញ្ចឹមក្នុងស្រុកក៏កំពុងតែមានតម្រូវការខ្ពស់។

លោក សៀងហៃ បន្តថា សម្រាប់ពេលបច្ចុប្បន្ន ទឹកឃ្មុំចិញ្ចឹមអាចលក់ចេញទៅកាន់ទីផ្សារបាន ៦ម៉ឺនរៀល ទៅ៨ម៉ឺន​រៀល ក្នុង១លីត្រអាស្រ័យទៅការបោះដុំ និងលក់រាយ។

ម្ចាស់កសិដ្ឋានរូបនេះ បា​នឱ្យដឹងទៀតថា មូលហេតុដែលទឹកឃ្មុំខ្មែរ មានតម្រូវខ្ពស់ នេះក៏ដោយសារតែទឹកឃ្មុំដែលចិញ្ចឹម​តាមចម្ការមៀន និងចម្ការគរ ភាគច្រើនមានរសជាតិផ្អែមឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់ដូចទៅនឹងទឹកឃ្មុំធម្មជាតិ ផងដែរ។

យ៉ាងណាមិញ ចំពោះទីផ្សារលក់ចេញ ទឹកឃ្មុំរបស់លោក ហ៊ន់ សៀងហៃ បច្ចុប្បន្នក៏អាចផ្គត់ផ្កង់ទៅតាមផ្សារទំនើបមួយចំនួនដែលស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តខ្លះ ផងដែរ។

គួរជម្រាបថា កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែររបស់លោក ហ៊ន់ សៀងហៃ បច្ចុប្ប​ន្នមានធុងចិញ្ចឹមឃ្មុំ ប្រមាណជាង៣០០ធុង សម្រាប់ធ្វើជាជម្រកសត្វឃ្មុំ និងផលិតទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ទីផ្សារបានចន្លោះពី ៥០០០លីត្រ ទៅ៦០០០លីត្រ ក្នុងមួយខែ៕

អត្ថបទ៖ សួស សិត            

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម