Connect with us

ព័ត៌មានអន្ដរជាតិ

​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​ប៉ះពាល់​កាន់តែ​ធ្ងន់​​ធ្ងរ​ដល់​វិស័យ​អាកាសចរណ៍​​​

បានផុស

នៅ

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​នៅថ្ងៃទី​១ខែវិច្ឆិកា​នេះឲ្យដឹងថា ជិត​៥០​​ភាគរយនៃអាកាសយានដ្ឋាន​ចំនួន​​​៣០​ដែលមមាញឹកបំផុតរបស់សហរដ្ឋអាមេរិក​ កំពុងប្រឈមមុខនឹងការខ្វះខាតឧបករណ៍បញ្ជាចរាចរណ៍ផ្លូវអាកាស ដែលនាំឱ្យមានការពន្យារពេលជើងហោះហើរទូទាំងប្រទេស ខណៈដែលរដ្ឋាភិបាលសហព័ន្ធបានបិទ​​រយៈពេល​​៣១ថ្ងៃ​។

រូបភាពបង្ហាញពីការតាមដានការហោះហើរ​នៅអាមេរិក។ FlightAware
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ​សហរដ្ឋអាមេរិក ​(FAA) ​បាន​​​លើក​ឡើង​​នៅក្នុងសេចក្តី​ប្រកាស​របស់ខ្លួន​ កាលពីថ្ងៃទី ៣១​ខែតុលាថា អវត្ដមាននៃឧបករណ៍បញ្ជា បាន​រីករាលដាល​​លឿន​បំផុតចាប់តាំងពីការបិទ​រដ្ឋាភិបាល​សហព័ន្ធ​បានចាប់ផ្តើម ដោយតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺទីក្រុងញូវយ៉ក ដែល ៨០ភាគរយនៃអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស​​​ត្រូវ​បាន​ផ្អាក​។

កង្វះខាត​​​នៃ​អ្នក​ត្រូតពិនិត្យ​បញ្ជានេះ បាន​​ពន្យារពេលជើងហោះហើរនៅអាកាសយានដ្ឋានក្នុងទីក្រុង Austin, Newark និង Nashville ខណៈដែលបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមានបញ្ហាក្នុងការហោះហើរ។ នេះ​ផ្អែកតាម​​រ៉យទ័រ​​។ ​

​​សេចក្តីរាយការណ៍នោះ​បាន​បន្តថា យ៉ាងហោចណាស់កន្លែងរបស់ FAA ចំនួនប្រាំបួន បានរាយការណ៍ពីបញ្ហាបុគ្គលិកនៅមុនថ្ងៃដោយនិយតករ​​អាកាសចរណ៍​នេះ​ បាននិយាយថា ខ្លួន​ទំនងជានឹងពន្យារពេលជើងហោះហើរនៅពេលក្រោយនៅឯអាកាសយានដ្ឋានក្នុងតំបន់ Houston និង Dallas ថែមទៀត​។

ការពន្យារពេលជើងហោះហើរជាមធ្យមគឺ ៦១​នាទីនៅ​អាកាសយានដ្ឋានអន្តរជាតិ Nashville, ៥០នាទីនៅ​អាកាសយានដ្ឋាន Austin និង ១០១​នាទីនៅ​អាកាសយានដ្ឋាន​​ Newark។

គិតត្រឹមម៉ោង ១២.៣០ ព្រឹកម៉ោងសកល (ET) (១១ និង​៣០​ ម៉ោងនៅទីក្រុង​ភ្នំពេញ​) គេហទំព័រតាមដានអាកាសចរណ៍ FlightAware បានបង្ហាញថា ជើងហោះហើរអាមេរិកចំនួន ២២០០ ត្រូវបានពន្យារពេល និង ៣០០ ត្រូវបានលុបចោល។

តាមការ​ដកស្រង់​របស់​រ៉យទ័រ រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក Sean Duffy បាននិយាយថា លោករំពឹងថានឹងមានការពន្យារពេលជើងហោះហើរបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម