ព័ត៌មានអន្ដរជាតិ
ព្យុះថ្មីកកើត និងអាចក្លាយជាសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារវៀតណាម ក្បែរកម្ពុជា
ព្យុះថ្មីដែលមានឈ្មោះថា កាលមែជី (Kalmaegi) បានបង្កើនកម្លាំងក្លាយជាព្យុះត្រូពិកនៅសមុទ្រខាងកើតហ្វីលីពីន ដោយអាចវិវត្តក្លាយព្យុះទីហ្វុង ឬសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម ដែលនៅក្បែរកម្ពុជា។

បើតាមព័ត៌មានពីមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) គិតត្រឹមព្រឹកថ្ងៃអាទិត្យ កាលមែជី ដែលស្ថិតនៅជាព្យុះត្រូពិកនៅឡើយនោះ ចាប់ផ្ដើមមានរូបរាងជួរពពកវិលជុំវិញផ្ចិតនៃប្រព័ន្ធសម្ពាធទាប (Low Pressure) ជាបណ្ដើរៗជាមួយនឹងកម្លាំងខ្យល់បក់បោកថេរ ៨៥ គីឡូម៉ែត្រ/ម៉ោង ហើយរំពឹងថានឹងបង្កើនកម្លាំងក្លាយជាទីហ្វុងនៅពាក់កណ្ដាលយប់នេះ។
ការព្យាករផ្លូវដើររបស់ព្យុះត្រឹមព្រឹកថ្ងៃអាទិត្យបង្ហាញថា កាលមែជី កំពុលរំកិលខ្លួនឆ្ពោះទៅទិសខាងលិច ពោលគឺបំបុកប្រជុំកោះភាគកណ្ដាលនៃប្រទេសហ្វីលីពីននៅថ្ងៃអង្គារ (៤ វិច្ឆិកា) មុនឆ្លងចូលមកសមុទ្រចិនខាងត្បូង។ ជាមួយនឹងលក្ខខណ្ឌសមស្រប រួមទាំងសីតុណ្ហភាពលើផ្ទៃសមុទ្រខ្ពស់ដល់ ២៨ អង្សាសេ កាលមែជី នឹងបង្កើនកម្លាំងក្លាយជាទីហ្វុងខ្លាំងក្លា (Very Strong Typhoon) ជាមួយនឹងកម្លាំងខ្យល់បក់បោកថេរ ១៩៥ គីឡូម៉ែត្រ/ម៉ោង (ឬស្មើនឹងសង្ឃរាកម្រិតធំទី៣នៅអាត្លង់ទិកខាងជើង) មុនវាយប្រហារភាគកណ្ដាលវៀតណាម(នៅថ្ងៃសុក្រ) ពោលគឺនៅក្បែរតំបន់ភាគឦសានរបស់កម្ពុជា ។
ការព្យាករដដែលអាចមានការប្រែប្រួលខ្លះៗ ដោយផ្អែកទៅលើលក្ខខណ្ឌបរិយាកាសនាពេលអនាគត ប៉ុន្តែអ្វីដែលគេដឹងនោះគឺថា ភាពខ្លាំងនៃប្រព័ន្ធសម្ពាធខ្ពស់ (High Pressure) នឹងរុញប្រព័ន្ធសម្ពាធទាបរបស់ កាលមែជី មិនឱ្យបោលក្បាលទៅទិសខាងជើងឆ្ងាយ ជាហេតុធ្វើឱ្យព្យុះនេះវាយប្រហារភាគកណ្ដាលវៀតណាម ដែលនៅក្បែរកម្ពុជា ហើយមានលទ្ធភាពបន្តរុលទៅដល់ឡាវ ឬថៃ។

បើមែនទែនទៅ តំបន់នៃភាពមិនច្បាស់លាស់នៃព្យុះ (Cone of Uncertainty) ដែលសំដៅលើតំបន់ដែលគេមិនទាន់អាចកំណត់ទិសដៅព្យុះបាននោះ ក៏រាប់បញ្ចូលទាំងតំបន់ភាគឦសានកម្ពុជាផងដែរ។ នេះបើតាមការព្យាកររបស់ JTWC ដដែល។ នោះមានន័យថា កម្ពុជាអាចស្ថិតនៅលើគន្លង ឬនៅក្បែរផ្លូវដើរ(ស្នូល)នៃព្យុះ។
ឥឡូវនេះ អាជ្ញាធរហ្វីលីពីន ក៏ដូចជាវៀតណាម ថៃ កំពុងព្រមានឱ្យប្រជាជនរបស់ខ្លួនត្រៀមខ្លួនសម្រាប់ការបក់បោករបស់ កាលមែជី ដែលនឹងនាំមកនូវខ្យល់កន្រ្តាក់ខ្លាំងក្លា ភ្លៀងធ្លាក់ខ្លាំងជោគជាំ ជំនោរទឹកសមុទ្រដោយសារកម្លាំងខ្យល់ ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីជាដើម។
ការបក់បោកនៃព្យុះថ្មីនេះ កើតឡើងខណៈវៀតណាម និងហ្វីលីពីន រងគ្រោះនូវព្យុះទីហ្វុង ឬត្រូពិកជាច្រើនរួចមកហើយនៅឆ្នាំនេះ។ ភាគកណ្ដាលវៀតណាមឯណោះវិញ ក៏កំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ដែលមិនទាន់ស្រកទៅវិញ ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ និងមុសុងឦសាន ដែលធ្វើឱ្យប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់ទូទាំងតំបន់។
សម្រាប់កម្ពុជា មិនថាស្ថិត ឬមិនស្ថិតនៅក្នុងគន្លងរបស់ព្យុះ កាលមែជី នោះទេ គេអាចនឹងឃើញភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងខ្យល់កន្រ្តាក់ និងផ្គររន្ទះ នៅពេលវាបក់បោកមកក្បែរ ពោលគឺនៅសមុទ្រចិនខាងត្បូង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


