Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះណែនាំការដ្ឋានសំណង់មួយកន្លែងឲ្យចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងអនាម័យ

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ការិយាល័យសាធារណៈការខណ្ឌឬស្សីកែវ និងអាជ្ញាធរសង្កាត់​គីឡូម៉ែត្រលេខ៦ បានចុះពិនិត្យ និងណែនាំដល់ការដ្ឋានសាងសង់មួយកន្លែងឲ្យចូលរួមអនុវត្តបានត្រឹមត្រូវ និងការថែរក្សាសណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន ទាំងនៅក្នុងការដ្ឋាន និងនៅខាងក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌរខណ្ឌឬស្សីកែវ បានប្រាប់ កម្ពុជាថ្មី ថា ដោយទទួលបាន ការណែនាំពីសំណាក់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យរូបលោកដឹកនាំក្រុមការងារខណ្ឌ និងអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ ចុះណែនាំដល់ការរដ្ឋានសំណង់មួយកន្លែងអោយអនុវត្ត បទដ្ឋានអនាម័យ បរិស្ថានត្រឹមត្រូវ ខណៈការរដ្ឋានខាងលើនេះបានកាយអាចម៍ដីដឹកចេញក្រៅធ្វើឲ្យហូរប្រឡាក់មកលើផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ លើដងផ្លូវ​។

លោកបានបន្ថែមថា ជាមួយគ្នានោះ ក្រុមការងារបានណែនាំ និងតម្រូវអ្នកទទួលម៉ៅការសំណង់ខាងលើនេះ ប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់សាធារណៈ ត្រូវបាញ់ទឹកលាងកង់រថយន្តរាល់ពេលចេញ និងចូលការដ្នាន។

បន្ទាប់ពីចុះណែនាំការរដ្ឋានរួច រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អាជីវករស្ថិតនៅ ផ្សារគីឡូម៉ែត្រលេខ៦ ដែលដាក់តាំងលក់របស់របរលក់ដូរឲ្យមានរបៀបរាបរយ កុំរំលោភលើចិញ្វើមផ្លូវ ទុកផ្លូវអោយមធ្យោបាយធ្វើដំណើរ និងទុកផ្លូវថ្មើរជើងសម្រាប់ប្រជាជលរដ្ឋមកទិញម្ហូបអាហារ សម្ភារៈ ផ្សេងៗ។ ជាមួយគ្នានោះ ក្រុមការងារក៏បានដាក់រថយន្តមកបូបស្តារ ប្រព័ន្ធលូដែលកកស្ទះនៅចំណុចផ្សារគីឡូម៉ែត្រលេខ៦ ផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម