ព័ត៌មានអន្ដរជាតិ
រុស្ស៊ីគំរាមផ្គត់ផ្គង់មីស៊ីលនុយក្លេអ៊ែរ Oreshnik ឲ្យវ៉េណេស៊ុយអេឡា
សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូអាចបញ្ជូនមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យម Oreshnik ដែលមានសមត្ថភាពនុយក្លេអ៊ែរ (IRBMs) ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ខណៈដែលសហរដ្ឋអាមេរិកដាក់ពង្រាយកម្លាំងទ័ពជើងទឹកដ៏ច្រើនសន្ធឹកសន្ធាប់នៅឯឆ្នេរសមុទ្រអាមេរិកខាងត្បូង។

លោក Alexei Zhuravlyov អនុប្រធានទីមួយនៃគណៈកម្មាធិការការពាររដ្ឋរុស្ស៊ី បានប្រាប់បណ្តាញទំនាក់ទំនងរដ្ឋ Gazeta.ru កាលពីថ្ងៃទី៣វិច្ឆិកាថា រុស្ស៊ីបានផ្គត់ផ្គង់សព្វាវុធយ៉ាងទូលំទូលាយដល់ប្រទេសវ៉េណេស៊ុយអេឡារួចហើយ រួមទាំងយន្តហោះចម្បាំង Su-30MK2 និងប្រព័ន្ធការពារដែនអាកាស Pantsir-S1 និង Buk-M2E។
លោក Zhuravlyov បានលើកឡើងថា «ខ្ញុំមើលឃើញថាមិនមានឧបសគ្គក្នុងការផ្តល់នូវការអភិវឌ្ឍថ្មីដូចជា Oreshnik ទៅកាន់ប្រទេសជាមិត្តនោះទេ» ដោយបន្ថែមថា ព័ត៌មានលម្អិតនៃការនាំចេញមិនត្រូវបានលាតត្រដាងនោះទេ និងប្រាប់ថា «អាមេរិកអាចនឹងមានការភ្ញាក់ផ្អើលខ្លះៗ»។
ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់កាលពីខែសីហាថា ប្រព័ន្ធ Oreshnik ក្រុមដំបូង បានចូលបម្រើការជាមួយកងកម្លាំងរុស្ស៊ីរួចមកហើយ។ បេឡារុស្ស ក៏បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនូវការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅចុងឆ្នាំនេះផងដែរ។
Oreshnik ជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដោយចម្ងាយប៉ាន់ស្មានអាចបានដល់ ៣០០០ ទៅ ៥៥០០គីឡូម៉ែត្រ ហើយអាចបំពាក់បានទាំងក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ។
សូមជម្រាបថា កាលពីថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំវ៉េណេស៊ុយអេឡា ឲ្យរាប់ថ្ងៃថយក្រោយ ខណៈដែលសហរដ្ឋអាមេរិកអនុវត្តការកសាងយោធាដ៏ធំបំផុតរបស់ខ្លួនមិនធ្លាប់មាននៅតំបន់ការ៉ាប៊ីនក្នុងរយៈពេលជាង៣៥ឆ្នាំ។ លោកត្រាំបានចោទប្រកាន់របបរបស់លោកម៉ាឌូរ៉ូ ពីការនាំគ្រឿងញៀន ឧក្រិដ្ឋជន និងអ្នកជំងឺវិកលចរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទឹកដីអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


