កីឡា
បន្ទាប់ពីធ្វើពិធីបើកជាផ្លូវការរួចហើយនោះក្រុម OFF ROAD ទាំងអស់ចាប់ផ្ដើមប្រកួតថ្ងៃត្រង់នេះ
បន្ទាប់ពីធ្វើពិធីបើកជាផ្លូវការរួចរាល់ និងការដង្ហែរបង្ហាញរថយន្តពីបណ្ដាប្រទេសចូលរួម និងប្រជុំបច្ចេកទេសហើយនោះក្រុមរថយន្ត OFF ROAD ទាំងអស់នឹងចាប់ផ្ដើមប្រកួតនៅពេលថ្ងៃត្រង់ នៃថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯប្រទេសឡាវ។

កីឡាករតំណាងក្រុមទាំង៣
ក្រុមកម្ពុជាទាំង ៣ក្រុមកំពុងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនៅថ្ងៃទី១ នៃការប្រកួត OFF ROAD នៅឯប្រទេសឡាវលើកនេះ។ ក្នុងថ្ងៃទី៧ វិច្ឆិកា ២០២៥ ដែលជាថ្ងៃប្រកួតទី១ កម្រិត HARDCOR នេះក្រុមទាំងអស់នឹងត្រូវប្រកួតចំនួន 2SS ខណៈថ្ងៃទី២ នឹងប្រកួត 4SS និងថ្ងៃទី៣ ចុងក្រោយប្រកួត 3SS សរុប 9SS។

រថយន្ត HERO 555 របស់ពូស្មី
កីឡាករតំណាងក្រុមនិមួយៗរួមមានលោក ព្រំ រស្មី (ពូស្មី) លោក វង្ស គឹមហួត លោក គីម សំអឿន សូមឲ្យមហាជនចូលរួមតាមដាន និងលើកទឹកចិត្តកីឡាករកម្ពុជាក្នុងបេសកកម្មផ្សព្វផ្សាយវិស័យកីឡា OFF ROAD និងស្វែងរកជ័យជម្នះជូនជាតិមាតុភូមិនៅពេលនេះ។

រថយន្តអាខ្លាឃ្លោក របស់លោក វង្ស គឹមហួត
បញ្ជាក់ដែរថា ក្រុម OFF ROAD របស់កម្ពុជាទាំង ៣ក្រុមដែលចូលរួមប្រកួតនៅឯប្រទេសឡាវនេះរួមមាន ក្រុម Cambodia OFF Road Team by Siamprototype ដែលបើកបរដោយលោក ពូស្មី, ក្រុម VKH Racing Team បើកបរដោយលោក វង្ស គឹមហួត, ក្រុម Phnom Tbaeng Resort បើកបរដោយលោក គីម សំអឿន។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ២០២៥ នៅឯប្រទេសឡាវ៕

រថយន្តកណ្ដុរក្រហមភ្នំត្បែង របស់លោក គឹម សំអឿន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


