កីឡា
សេន ប៊ុនថេន និងភរិយា ឃើញសមត្ថភាពខ្លាំងអត្តចរិកល្អរបស់ យ៉ាស៊ីន មហាម៉ាត់ សង្ឃឹមថ្ងៃណាមួយបានសញ្ជាតិខ្មែរបន្តជួយផ្សព្វផ្សាយគុនខ្មែរ
លោក សេន ប៊ុនថេន និងភរិយា មើលពីឃើញអត្តចរិកល្អ និងសមត្ថភាពសុទ្ធតែខ្លាំងៗរបស់ យ៉ាស៊ីន មហាម៉ាត់ អាលីហ្សា អាមៀ សង្ឃឹមថាថ្ងៃណាមួយពួកគេមានសំណាងទទួលបានសញ្ជាតិខ្មែរបន្តជួយផ្សព្វផ្សាយកីឡាគុនខ្មែរដូចកីឡាករដទៃ។

អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ និងសិស្ស
លោក សេន ប៊ុនថេន និងភរិយា សុទ្ធតែនិយាយដូចៗគ្នាថាបច្ចុប្បន្ននេះលោកពិតជាស្រឡាញ់ចូលចិត្តក្រុមកីឡាករបរទេស យ៉ាស៊ីន មហាម៉ាត់ អាលីហ្សា អាមៀ ព្រោះតែការរស់នៅជាមួយគ្នាកន្លងមកនេះឃើញពីអត្តចរិកល្អក្នុងការរស់នៅពិសេសការខំប្រឹងប្រែងហ្វឹកហាត់ ការឡើងប្រកួត និងចិត្តស្រឡាញ់ប្រទេសកម្ពុជាតែម្ដង។

លោក សេន ប៊ុនថេន និងសិស្សបរទេស
ក្រុមកីឡាករបរទេសខាងលើមិនដែលបង្កបញ្ហា ឬនាំរឿងឲ្យពួកលោកឈឺក្បាលអ្វីនោះឡើយផ្ទុយទៅវិញមានតែគោរពស្រឡាញ់ ឲ្យតម្លៃមិត្តរួមក្លឹប និងចេះជួយទុក្ខធុរៈក្នុងក្លឹបជានិច្ច។ មិនត្រឹមតែប៉ុណ្ណេះពួកគេព្យាយាមសម្របខ្លួនឲ្យដូចជាប្រជាជនខ្មែរទាំងការរស់នៅ ការហូបចុក ការប្រាស្រ័យទាក់ទង និងការគោរពស្រឡាញ់ចេះដឹងគុណអ្នកដែលជួយខ្លួនជាដើម។

យ៉ាស៊ីន និងអាមៀ
ចំណុចទាំងនេះហើយទើបលោក និងភរិយា សង្ឃឹមថានៅថ្ងៃណាមួយពួកគេជួយផ្សព្វផ្សាយគុនខ្មែរកាន់តែល្បីឈ្មោះ និងមានសំណាងប្រមុខថ្នាក់ដឹកនាំផ្ដល់សញ្ជាតិឲ្យគឺពិតជារឿងល្អចំពោះពួកគេ។ ប្រសិនបើពួកគេបានទទួលសញ្ជាតិខ្មែរមែននោះនឹងមានឱកាសកាន់តែច្រើនជួយផ្សព្វផ្សាយគុនខ្មែរទាំងក្នុងស្រុក និងលើឆាកអន្តរជាតិបន្ថែមទៀត។ មួយវិញទៀតប្រសិនបើបានសញ្ជាតិគឺអាចជួយសម្រួលទុក្ខលំបាកនាពេលបច្ចុប្បន្នអំពីទិដ្ឋការក្នុងការរស់នៅខ្មែរផង និងមានសិទ្ធិពេញលេញក្នុងការរស់នៅដោយមិនចាំបាច់វិលត្រឡប់ទៅប្រទេសដើមវិញតាមការកំណត់ណាមួយ។

អាលីហ្សា
បញ្ជាក់ដែរថា ក្រុមកីឡាករបរទេសដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យគុនខ្មែររួមមានដូចជា កីឡាករ យ៉ាស៊ីន មហាម៉ាត់ អាលីហ្សា អាមៀ គឺបានមករួមរស់ និងហ្វឹកហាត់ជាមួយក្លឹបសេនប៊ុនថេនប៉ែនកាក់គុនខ្មែរប្រហែលមួយឆ្នាំមកហើយ។ ពួកគេមានសមត្ថភាពប្រកួតខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីលើវិស័យកីឡាមួយនេះមិនថាកីឡាករ ឬមហាជនគាំទ្រគុនខ្មែរនោះទេសុទ្ធតែស្គាល់រួមទាំងតាមដានរាល់ការប្រកួតរបស់គេជានិច្ច។ ក្រៅតែពីប្រកួតល្បីឈ្មោះមានខ្សែក្រវាត់ ពានរង្វាន់ជាច្រើនហើយនោះពួកគេក៏ជាមនុស្សមានទឹកចិត្តផងដែរ ពោលអំឡុងផ្ទុះសង្គ្រាមឈ្លានពានរបស់ថៃមកលើខ្មែរកន្លងទៅគេឃើញកីឡាករទាំងនេះបានជួយរៀបចំជំនួយ និងបានចូលរួមដឹកយកទៅឧបត្ថម្ភដល់ជនភាសឹកទៀតផង៕







សេន ប៊ុនថេន និង មហាម៉ាត់ យ៉ាស៊ីន
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


