ព័ត៌មានអន្ដរជាតិ
ថៃធ្វើបត្យាប័នស្តេចល្បែង She Zhijiang ម្ចាស់កាស៊ីណូតម្លៃ១៥ពាន់លានដុល្លារ ទៅប្រទេសចិន
ប៉ូលិសថៃបានឲ្យដឹងថា រដ្ឋាភិបាលក្រុងបាងកកបានធ្វើបត្យាប័នស្តេចល្បែងដែលត្រូវបានចាប់ខ្លួន គឺលោក She Zhijiang ទៅកាន់ប្រទេសចិននាថ្ងៃពុធទី១២ខែវិច្ឆិកានេះ ដោយបញ្ចប់ការប្រយុទ្ធផ្លូវច្បាប់ដែលអូសបន្លាយជាងបីឆ្នាំ។

យោងតាមរ៉យទ័រ លោក She អាយុ៤៣ឆ្នាំ ជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនកម្ពុជាផងដែរ ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកក្នុងខែសីហាឆ្នាំ២០២២ តាមដីកាក្រហមរបស់ប៉ូលិសអន្តរជាតិ ដែលស្នើសុំដោយទីក្រុងប៉េកាំង។ អាជ្ញាធរចិនបានចោទប្រកាន់ She ពីបទដំណើរការកាស៊ីណូអនឡាញខុសច្បាប់ និងគេហទំព័រល្បែងស៊ីសង ដោយប្រើប្រាស់ប្រទេសមីយ៉ាន់ម៉ាជាមូលដ្ឋានសម្រាប់ប្រតិបត្តិការ និងការលាងលុយកខ្វក់។
ប៉ូលិសថៃបានបញ្ជាក់ថា លោក She នឹងត្រូវកាត់ទោសនៅក្នុងប្រទេសចិនចំពោះបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់។ ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះពិសេសមួយទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ដើម្បីនាំខ្លួនលោក She ត្រឡប់ទៅវិញ។
លោក Zhao Mengtao ទីប្រឹក្សានៅស្ថានទូតចិនប្រចាំទីក្រុងបាងកក បាននិយាយថា «នេះបង្ហាញពីកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការ»រវាងប្រជាជាតិទាំងពីរ ដោយបន្ថែមថា ទាំងចិននិងថៃនឹងបន្តធ្វើការរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមទាំងល្បែងអនឡាញ និងការបោកប្រាស់តាមអ៊ីនធឺណិត។
មេធាវីរបស់លោក She គឺលោក Sanya Eadjongdee បានបរិយាយអំពីនីតិវិធីធ្វើបត្យាប័នថា«ខុសប្រក្រតី» ហើយបានអះអាងថា កូនក្តីរបស់លោកបានបដិសេធនូវរាល់ការចោទប្រកាន់ទាំងអស់។
មុនពេលត្រូវបានចាប់ខ្លួន លោក She មានជាប់ពាក់ព័ន្ធជាមួយនឹងគម្រោង Shwe Kokko ដែលមានតម្លៃ១៥ពាន់លានដុល្លារ នៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលជាកាស៊ីណូ និងរមណីយដ្ឋានទេសចរណ៍ដែលក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ២០២៣ ចំពោះការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញបោកប្រាស់ និងការជួញដូរមនុស្ស។
តំបន់ព្រំដែនឆ្លងកាត់ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការក្លែងបន្លំតាមអ៊ីនធឺណិត និងការជួញដូរមនុស្សចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ដោយអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ប្រតិបត្តិការឧក្រិដ្ឋកម្មបែបនេះមានទំហំសាច់ប្រាក់ដល់រាប់ពាន់លានដុល្លារឯណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


