Connect with us

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស ប្រកាសរំសាយការប្រគំតន្ត្រី TBP FAN PARTY ខណ:ស្ថានការណ៍ព្រំដែនតានតឹងឡើងវិញ

បានផុស

នៅ

ដោយឃើញស្ថានការណ៍ព្រំដែនកំពុងឡើងកំដៅវិញតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានប្រកាសរំសាយចោលជាផ្លូវការនូវព្រឹត្តិការណ៍ប្រគំតន្ត្រី TBP FAN PARTY ខណ:អ្នកដែលទិញសំបុត្ររួចទទួលបានទឹកប្រាក់មកវិញផងដែរ។

បើតាមគម្រោងដែលធ្លាប់បានតារាចម្រៀងទេព បូព្រឹ ក្សបញ្ជាក់ឲ្យដឹងកាលពីកន្លងមកសម្រាប់ព្រឹត្តិការណ៍ ប្រគំតន្ត្រី TBP FAN PARTY ត្រៀងធ្វើឡើងនៅថ្ងៃ ទី២៣ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះ ។ ប៉ុន្តែដោយ សារផ្អែកលើស្ថានភាពព្រំដែន ត្រូវបានទាហានចោរសៀមឈ្លានពានជាថ្មីនោះ បូព្រឹក្ស បានប្រកាសរំសា យចោលជាផ្លូវការវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ទេព បូព្រឹក្ស ថា “សង្ឃឹមថាបងប្អូនអ្នកគាំទ្រទាំងអស់នឹងយោគយល់ ហើយសម្រាប់អ្នកគាំទ្រដែលបានទិញសំបុត្ររួចទាំង Standard និង VIP នឹងទទួលបានទឹកប្រាក់វិញទាំងអស់”។

អ្នកនាង ទេព បូព្រឹក្ស និយាយទៀតថា “កំឡុងពេលនេះទាំងអ្នកនាងក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសគឺសុទ្ធតែមិនសប្បាយចិត្តដោយសារទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់សៀមនិងបាញ់ប្រហាបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់និងរបួស”។

សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិល។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់ដើម្បីនាំដលការប៉ះទង្គិចគ្នា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម