ព័ត៌មានអន្ដរជាតិ
Boonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
អតីតមេភូមិភាគ២ថៃ Boonsin Padklang បានប្រកាសថា ខ្លួនសូមបញ្ចប់តួនាទីជាអ្នកផ្តល់យោបល់ រឿងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ តទៅទៀតហើយ។

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃអាទិត្យទី១៦ខែវិច្ឆិកាឆ្នាំ២០២៥, បុរសដែលអុជបញ្ឆេះសង្គ្រាមកម្ពុជា-ថៃរូបនេះ និយាយថា ដោយសារមិនសូវមានពេលជាមួយក្រុមគ្រូសារ ដូច្នេះរូបគេក៏សម្រេចចិត្តដើរចេញពីវិស័យនេះតែម្តង។
ការប្រកាសនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពី Boonsin បង្កចលាចលក្នុងស្រុកថៃ សម្រាប់ការចេញមុខអះអាងថា លោកផ្គើនបញ្ជារដ្ឋាភិបាលទីក្រុងបាកកដែលឲ្យឈប់ប្រយុទ្ធជាមួយកម្ពុជា ក្រោយផ្ទុះអាវុធបាន៦ម៉ោង។
Boonsin ប្រាប់ថា មានអ្នកបញ្ជាឲ្យឈប់បាញ់ ប៉ុន្តែមិនបញ្ចេញឈ្មោះឡើយ។ សម្តីនេះបានបង្កចលាចលនៅក្នុងប្រទេសថៃ ដោយមានមន្ត្រីជាច្រើននាក់ ប្រញាប់ចេញមុខបដិសេធ ហើយចង្អុលដាក់គ្នា។
ក្រោយមក គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធានិងសន្តិសុខរដ្ឋ ដែលមានលោក Sawat Tassana ជាប្រធាន បាននិយាយថា៖ «គណៈកម្មាធិការសម្រេចអញ្ជើញ Boonsin Padklang ឲ្យចូលរួមក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារទី១១ខែវិច្ឆិកា ដើម្បីបំភ្លឺនិងផ្លាស់ប្តូរទស្សនៈលើស្ថានភាពព្រំដែនថៃ-កម្ពុជា»។
យ៉ាងណា Boonsin មិនបានចូលខ្លួនតាមការកោះហៅទេ ដោយប្រាប់ថា ជាប់រវល់បំពេញភារកិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Boonsin Padklang មិនចូលខ្លួនបំភ្លឺក្នុងព្រឹទ្ធសភា រឿងផ្គើនបញ្ជារដ្ឋាភិបាលថៃទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


