ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារច្រើនទីតាំងនៅអ៊ុយក្រែន មុនជំនួប ហ្សេលេនស្គី-ម៉ាក្រុង នៅ ប៉ារីស
កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារច្រើនទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន ដោយបណ្តាលឲ្យមានមនុស្សស្លាប់និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា ខណៈប្រតិបត្តិការនេះកើតឡើងមុនពេល មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងរដ្ឋធានីប៉ារីស។

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ រុស្ស៊ីបានបើកការវាយប្រហារក្នុងតំបន់ Kharkiv, Kherson និង Odesa។
នៅ Kharkiv មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៣នាក់និងរបួស១០នាក់ ដោយសារការវាយប្រហារមីស៊ីលចំនួន២លើក ក្នុងទីក្រុង Balakliya នាពេលរាត្រី។ អភិបាលតំបន់ Kharkiv លោក Oleg Syniehubov និយាយថា អ្នករបួសគឺរួមមានទាំងក្មេងស្រីអាយុ១៤ឆ្នាំ, កុមារអាយុ១២ឆ្នាំនិងបុរសវ័យចំណាស់ម្នាក់ផងដែរ។

នៅ Kherson, បើយោងតាមប្រភពពីរដ្ឋបាលក្រុង ដ្រូនរបស់រុស្ស៊ី បានវាយប្រហារចំឡានពេទ្យក្នុងស្រុក Dniprovskyi បណ្តាលឲ្យអ្នកបើកបរនិងគ្រូពេទ្យម្នាក់រងរបួស។
ចំណែកនៅ Odesa ឯណោះវិញ រុស្ស៊ីបានបាញ់ទៅលើរោងចក្រថាមពលនិងកំពង់ផែ បង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ។ លោក Oleksii Kuleba ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកស្តារប្រទេស បានថ្លែងថា ការវាយប្រហារនេះបង្កការខូចខាតដល់ឧបករណ៍កំពង់ផែ និង នាវាជាច្រើនគ្រឿងដែលកំពុងចត។

សូមជម្រាបជាថ្មី ការវាយប្រហារនេះកើតឡើងមុនពេលលោក ហ្សេលេនស្គីនិងម៉ាក្រុង ត្រៀមជួបគ្នាក្នុងទីក្រុងបារីស។ ក្នុងជំនួបនោះ គឺរំពឹងថា លោកហ្សេលេនស្គី នឹងសម្រេចបាននូវកិច្ចព្រមព្រៀង ជាមួយបារាំង ស្តីពីការផ្គត់ផ្គង់ខែលការពារដែនអាកាស យន្តហោះចម្បាំង និង មីស៊ីល ដើម្បីយកទៅតទល់ជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែនព្យួរតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់ ជុំវិញរឿងអាស្រូវពុករលួយថាមពលតម្លៃ១០០លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


