ជីវិតកម្សាន្ដ
ជាប់ឃុំជិត ៦ ខែ ពេលនេះតុលាការកាត់ទោសបវរកញ្ញា វៀតណាម Thuy Tien ហើយ
តុលាការប្រជាជនទីក្រុងហូជីមិញបានកាត់ទោសអតីតម្ចាស់មកុដ Miss Grand International (MGI) ឆ្នាំ ២០២១ នាង Nguyen Thuc Thuy Tien ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ពីបទផ្សព្វផ្សាយស្ករគ្រាប់ក្លែងក្លាយថា សម្បូរជាតិសរសៃនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីរូបនាងជាប់ឃុំជាង៦ ខែ។

ចៅក្រមបានរកឃើញថា Thuy Tien មានទោសពីបទបោកបញ្ឆោតអតិថិជន ដោយថានាងក៏ដឹងថា មាតិកាជាតិសរសៃនៃស្ករគ្រាប់មានកម្រិតទាបត្រឹមតែ ០.៩៣៥ ភាគរយប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍របស់ VnExpress។
ជាអតីតអ្នកឈ្នះការប្រកួតសម្រស់ Miss Grand International ដែលមានមូលដ្ឋាននៅប្រទេសថៃ នាង Thuy Tien បានទទួលវិញ្ញាបនបត្រគុណសម្បត្តិពីនាយករដ្ឋមន្ត្រីវៀតណាម។ ក្រោយមក នាងបានផ្សព្វផ្សាយស្ករគ្រាប់ Kera Supergreens រួមជាមួយអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀតគឺ Pham Quang Linh និង Hang Du Muc ដែលពួកគេទាំងពីរនាក់ក៏បានទទួលការកាត់ទោសរយៈពេលពីរឆ្នាំផងដែរ។
តុលាការបាននិយាយអំពីអតីតរាជិនីសម្រស់វៀតណាម និងសហចុងចោទរបស់នាងថា ពួកគេបានប្រព្រឹត្តបទល្មើសដោយចេតនា និងទទួលបានប្រាក់ចំណេញខុសច្បាប់យ៉ាងច្រើន ដូច្នេះការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងគឺចាំបាច់បំផុត។
តុលាការបាននិយាយថា Kera Supergreens គឺជាការបណ្តាក់ទុនរួមគ្នារវាង Thuy Tien និងក្រុមហ៊ុនមួយដែលបង្កើតឡើងដោយអ្នកមានឥទ្ធិពលពីរនាក់ផ្សេងទៀត ដោយតារាស្រីកាន់កាប់ភាគហ៊ុន ៣០ ភាគរយឯណោះ។

កាលពីខែធ្នូឆ្នាំមុន Thuy Tien បានផ្សព្វផ្សាយផលិតផលនេះជាមួយបុគ្គលពីររូបផ្សេងទៀតថា ជាស្ករគ្រាប់ដែលមានសុខភាពល្អ ដោយស្ករមួយគ្រាប់ស្មើនឹងបន្លែមួយចាន។ អ្នកស៊ើបអង្កេតបាននិយាយថា ស្ករគ្រាប់ទាំងនេះមានផ្ទុក sorbitol ជាង៣០ភាគរយ ដែលជាសារធាតុផ្អែមសិប្បនិម្មិតដែលមានប្រសិទ្ធភាពបញ្ចុះលាមក រួមជាមួយនឹងសារធាតុបន្ថែមដែលមិនបានបង្ហាញ។
តុលាការបាននិយាយថា កញ្ចប់ជាង ១២៩,០០០ ត្រូវបានលក់ទៅឲ្យអតិថិជនជាង ៥៦,០០០ នាក់ក្នុងតម្លៃជាង ៦៥០,០០០ ដុល្លារអាមេរិក ដោយអ្នកមានឥទ្ធិពលទាំងបីនាក់ទទួលបានប្រាក់ចំណេញ ៤៧៣,០០០ ដុល្លារអាមេរិក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ្នកគាំំទ្រជប៉ុន ពហិការក្រុម aespa ដែលលេងសើចប្រវត្តិសាស្រ្ត ទម្លាក់គ្រាប់បែកបរមាណូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


