ព័ត៌មានជាតិ
អតីតមេ MU បិទបណ្ដាញសង្គមចោល ក្រោយផ្ទុះរឿង វេចលុយ ១៨៥ លានដុល្លារ រត់ចោលស្រុក ថៃ
អ្នកជំនួញកែភេទនាង Anne Jakrajutatip និងជាអតីតម្ចាស់កម្មសិទ្ធ Miss Universe (MU) បានបានបិទគណនី Instagram ផ្ទាល់ខ្លួនចោលភ្លាមៗ បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមនៅលើអ៉ិនធើណេតថា បានរត់គេចខ្លួន ដោយវេចលុយជាង ៦ ពាន់លានបាត (១៨៥ លានដុល្លារ) ទៅកាន់ប្រទេសម៉ិកស៊ិក។

ជាក់ស្ដែង អ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញ កាលរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ថា គណនី Instagram ដែលពីមុនជាឆានែលចម្បងសម្រាប់ការបង្ហោះរបៀបរស់នៅដ៏ប្រណីតរបស់នាង បានផ្លាស់ប្តូរស្ថានភាពបែរជា រកមិនឃើញអ្នកប្រើប្រាស់ ឬមិនអាចស្វែងរកបានដូចពីមុន។ នេះគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកកាសែតជាន់ខ្ពស់ មេចលនាអាវលឿង លោក សន្ធិ លឹមថុងគុល បានបង្ហាញព័ត៌មានលម្អិតនៅក្នុងកម្មវិធីមួយ ដែលមានចំណងជើងថា «Universe ពណ៌ប្រផេះ»។
យោងតាមលោកសន្ធិ បានទម្លាយខ្ទេចខ្ទីថា Anne បានចាកចេញពីប្រទេសថៃទៅកាន់ម៉ិកស៊ិករួចហើយ។ ការរៀបចំត្រូវបានធ្វើឡើងជាមុន រួមទាំងការផ្ទេរទ្រព្យសម្បត្តិ និងការប្តូរប្រាក់សុទ្ធទៅជារូបិយប័ណ្ណគ្រីបតូ ដែលមានចំនួនសរុបជាង ៦ ពាន់លានបាតពោលគឺស្មើនឹង ១៨៥ លានដុល្លារ។
មេចលនាអាវលឿងរូបនេះក៏បានរៀបរាប់ពីមូលហេតុនៃការរត់គេចខ្លួនរបស់នាងផងដែរ ដោយនិយាយថា នាងបានទទួលជំនួយពីលោក Raúl Rocha ដែលជាមហាសេដ្ឋីម៉ិកស៊ិក និងជាដៃគូអាជីវកម្មនៅក្នុងស្ថាប័ន Miss Universe (MU) បានជួយនាងក្នុងការស្នាក់នៅ និងទទួលបាននូវសញ្ជាតិម៉ិកស៊ិក ជាពិសេសអនុញ្ញាតឲ្យនាងរស់នៅទីនោះដោយមិនចាំបាច់ព្រួយបារម្ភអំពីការធ្វើបត្យាប័ន (បញ្ចូន) ពីសំណុំរឿងផ្លូវច្បាប់មកកាន់ប្រទេសកំណើតវិញឡើយ។
ទោះជាយ៉ាង ការបិទ Instagram នេះអាចជាការសម្រាកពីរឿងរ៉ាវដ៏រន្ធត់ ឬជាសញ្ញាមួយដែលបង្ហាញថា អតីតម្ចាស់បវរកញ្ញាចក្រវាលរូបនេះ បានជ្រើសរើសផ្លូវថ្មីចេញពីប្រព័ន្ធយុត្តិធម៌ថៃ ដរាបណានាងមិនទាន់បានចេញសេចក្តីថ្លែងការណ៍នៅឡើយ។ ពាក្យចចាមអារ៉ាមអំពីការរត់គេចខ្លួនចំនួនលុយវាលលានដុល្លារទៅកាន់ប្រទេសម៉ិកស៊ិក នឹងបន្តបន្សល់ទុកស្រមោលខ្មៅងងឹតលើចុងបញ្ចប់នៃរឿងភាគនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មេចលនាអាវលឿង ទម្លាយខ្ទេចខ្ទីរឿង Anne និងនាយក MU ឃុបឃិតគ្នា ដល់ថ្នាក់វេចលុយ ១៨៥ លានដុល្លារគេចខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


