ព័ត៌មានអន្ដរជាតិ
មន្ត្រីពន្ធនាគារថៃ ២០នាក់ទៀត ជាប់ពាក់ព័ន្ធករណីនាំស្រ្តីរកស៊ីផ្លូវភេទ ទៅឲ្យអ្នកទោសចិន ក្នុងគុក VIP
ប្រទេសថៃបានរកឃើញថា ក្រៅពីមេគុកក្រុងបាងកកហើយនោះ នៅមានមន្ត្រីពន្ធនាគាររហូតដល់ទៅ២០នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគុក VIP សម្រាប់ជនជាតិចិននិងការរៀបចំសេវាកម្មនាំនារីរកស៊ីផ្លូវទៅឲ្យជនជាតិចិនទាំងនោះ។ ដូច្នេះមន្ត្រីទាំង២០កំពុងត្រូវស៊ើបអង្កេត និងប្រឈមផ្អាកការងារឬបណ្តេញចេញតែម្តង។

រឿងអាស្រូវនេះ ផ្ទុះឡើងមួយសប្តាហ៍មកហើយ ឈានដល់ការដកបញ្ឈរជើងមេគុកក្រុងបាងកក។ លុះការស៊ើបអង្កេតបានច្រើនថ្ងៃពីសំណាក់អង្គភាពស៊ើបអង្កេតពិសេស, គណៈកម្មាធិការស្វែងរកការពិតរបស់នាយកដ្ឋានពន្ធនាគារ និងវិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យ ក៏រកឃើញថា មន្រ្តីជាប់ពាក់ព័ន្ធដែលសមគំនិតគ្នាក្នុងករណីនេះ មានរហូតដល់ទៅ២០នាក់ ឬអាចច្រើនជាងនេះទៀត។
តាមការផ្សាយរបស់ Amarin នៅថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥, អង្គភាពទាំង៣បានរកឃើញបន្ទប់សង្ងាត់មួយនៅក្រោមជណ្តើរពន្ធនាគារ និងឆែកមើលកំណត់ត្រាមន្ត្រីពាក់ព័ន្ធទាំងអស់ ដូចជាប្រវត្តិផ្ទេរប្រាក់និងការធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវ។

ជាបឋមក្រុមអ្នកស៊ើបអង្កេតបានរកឃើញព័ស្តុតាងនៃស្រ្តីជនជាតិចិនចូលទៅក្នុងពន្ធនាគារ ដោយសង្ស័យថា ទៅផ្តល់សេវាផ្លូវភេទដល់ទណ្ឌិត ហើយនៅក្នុងបន្ទប់សង្ងាត់ក្រុមមន្ត្រីបានរកឃើញស្រោមអនាម័យ, ខោអាវក្នុងស្ត្រី, ក្រដាសជូតមាត់មានស្នាមប្រឡាក់, ដានវត្ថុរាវនៅលើសាឡុង, ថ្នាំជក់និង គ្រឿងស្រវឹង។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃប្រកាសថា ពួកគេនឹងស៊ើបអង្កេតជាបន្ត ហើយរកព័ស្តុតាងឲ្យបាន ដើម្បីចាប់ខ្លួនមន្ត្រីបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


