Connect with us

ជីវិតកម្សាន្ដ

ក្រុមរាំឆ្នើម ២៦ក្រុម ដែលប្រកួតរាំ HIP HOP នឹងត្រៀមប្រកួតម្ចាស់ជើងឯករដូវកាលទី១ នៅថ្ងៃទី២៨

បានផុស

នៅ

ទីបំផុត កម្មវិធី Sela Pak Hip Hop Battle បានរកឃើញក្រុមរាំឆ្នើមទាំង១០ សម្រាប់វិញ្ញាសា Breaking  និងក្រុមរាំឆ្នើមទាំង១៦ សម្រាប់វិញ្ញាសា All Styles ដែលត្រៀមនឹងធ្វើការប្រកួតដណ្ដើមយកពានរង្វាន់ជ័យលាភី នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ មានទីតាំងស្ថិតនៅ Phnom Penh Factory ដែលនឹងចាប់ផ្ដើមពីម៉ោង ៥៖០០នាទីរសៀល រហូតដល់ម៉ោង ១០៖០០នាទីយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៅទៀត ទស្សនិកជន និងសាធារណជនទាំងអស់ អាចអញ្ជើញចូលរួមទស្សនាដោយសេរី ដែលមានការចូលរួមប្រកួតពីក្រុមរាំជាច្រើនពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ លើចង្វាក់រាំបែប HIP HOP ក្នុងការប្រកួតដណ្ដើមយកជ័យលាភីនេះ ធានាថានឹងមានទស្សនីយភាពប្លែកៗ ចម្លែកអារម្មណ៍ពុំធ្លាប់មានពីមុន។

សម្រាប់ក្រុមឆ្នើមដែលបានជាប់វិញ្ញាសា Breaking ទាំង១០ រួមមានដូចជា (១)Bboy Hout & Bboy Kakada, (២)Bboy Chonie Roc & BGirl Tinie Rawk, (៣)Bboy Frog & Bboy Vee, (៤)Bboy Firebird & Bboy Rattana, (៥)Bboy San & Devid, (៦)BGirl Jinro & Bboy Nob Nob, (៧)Bboy P-Dy & Bboy Sovan, (៨)Bboy Mole & Bboy Bersin, (៩)Bboy Coconut & Bboy Loung, (១០)BGirl Moew & Bboy Energy។ ជាមួយគ្នានេះ ក្រុមឆ្នើមដែលបានជាប់វិញ្ញាសា All Styles  ទាំង១៦ រួមមានដូចជា (១)KIM SIHYUNG & SOVANN, (២)RIHT CHYY & SABI YAA, (៣)JAI Q & KHAN KHAN, (៤)CNASH & REATRE, (៥)WA MA & MA ZHA (៦)LIN & SO THEAROT, (៧)NOB NOB & RATTANA, (៨)FIREBIRD & JOHN, (៩)SEYHA & AVA RUIZ, (១០)DAVID YONG & MOMO, (១១)TRA & LEANG, (១២)PICH & KON NEAK, (១៣)TEN & SAK, (១៤)BING SHUN & YI JIA, (១៥)MINT & KONG, (១៦)VICKY & SELIFY

គួររម្លឹកថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប HIP HOP នេះ គឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP  អាចមានកន្លែងបញ្ចេញនូវសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន ជាពិសេស គឺអាចផ្ដល់ឱកាសដល់ពួកគេក្នុងអាជីបជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង។

សូមបញ្ជាក់ថា កម្មវិធីប្រកួតរាំចង្វាក់បែប HIP HOP នេះទទួលបានការឧបត្ថម្ភ និងគាំទ្រពី ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង, ក្រុមហ៊ុនឧបត្ថម្ភ HeliStar Cambodia និងសហការផ្សព្វផ្សាយពីស្ថានីយទូរទស្សន៍ BTV ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម