Connect with us

កីឡា

កីឡាការិនី ​កាន់​ ស្រីរ័ត្ន​ លេង​លើ​វិញ្ញាសា​ ៤២​គីឡូម៉ែត្រ​នៅ​ស៊ីហ្គេម​ចេញ​ទៅ​ថៃ​ថ្ងៃ​ទី៩​ ធ្នូ​ ២០២៥​ នេះ​ហើយ​

បានផុស

នៅ

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ផ្នែក​អត្តពលកម្ម​ កាន់​ ស្រីរ័ត្ន ​នឹង​លេង​លើ​វិញ្ញាសា​ ៤២​គីឡូម៉ែត្រ​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៥​ នេះ​ ខណៈ​រូប​គេ​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ឯ​ប្រទេស​ថៃ​នេះ​នៅ​ថ្ងៃ​ទី៩​ ខែ​ធ្នូ​ ឆាប់​ៗ​ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ កាន់​ ស្រីរ័ត្ន(រូបភាព​ហ្វេសបុក ស្រីរ័ត្ន)

កីឡាការិនី​ កាន់​ ស្រីរ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​នេះ​រូប​គេ​នឹង​លេង​លើ​វិញ្ញាសា​ ៤២​គីឡូម៉ែត្រ​ជា​វិញ្ញាសា​ដែល​បាន​ហ្វឹកហាត់​ត្រៀម​ជា​យូរ​មកហើយ។​ រូប​គេ​នឹង​ចេញ​ដំណើរ​ទៅ​នៅ​ថ្ងៃ​ទី៩​ ខែ​ធ្នូ​ និង​បញ្ចប់​ការ​ប្រកួត​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី១៧​ ធ្នូ​ ឆ្នាំ​២០២៥។​ ស្រីរ័ត្ន​ បន្ថែម​ថា​ ប្រភេទ​កីឡា​របស់​ខ្លួន​នេះ​នឹង​ត្រូវ​ប្រកួត​នៅ​ទីក្រុង​បាកកក។​

កីឡាការិនី​ កាន់​ ស្រីរ័ត្ន(រូបភាព​ហ្វេសបុក ស្រីរ័ត្ន)

កីឡា​ការិនី​ដើម​កំណើត​ពី​ខេត្ត​កំពត​រូប​នេះ​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​នៅ​ពេល​នេះ​វិញ​គឺ​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ​ ព្រោះ​ប្រភេទ​កីឡា​មួយ​ចំនួន​បាន​អាក់ខាន​ទៅ​ចូលរួម​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ។​ យ៉ាងណា​រូប​គេ​មាន​ទំនុក​ចិត្ត​លើ​ក្រសួង​អប់រំ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​កីឡា​ដែល​បាន​លើក​ឡើង​ និង​បញ្ជាក់​ពី​សុវត្ថិភាព​នៃ​ការ​អនុញ្ញាត​ឲ្យ​ទៅ​ប្រកួត​នេះ។​

កីឡាការិនី​ កាន់​ ស្រីរ័ត្ន

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ហៅ​ថា​ ស៊ីហ្គេម​ លើក​ទី៣៣​ ឆ្នាំ​២០២៥​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ថៃ​ ចាប់​ពី​ថ្ងៃ​ទី៩​ ដល់​ ២០​ ខែ​ធ្នូ​។​ ដោយ​សារ​តែ​គិត​ដល់​សុខសុវត្ថិភាព​ និង​ប្រភេទ​កីឡា​ ទីលាន​ប្រកួត​ ការ​ស្នាក់នៅ​ផង​នោះ​ខាង​កម្ពុជា​សម្រេច​បញ្ជូន​តែ​ ១៣​ប្រភេទ​កីឡា​ទៅ​ប្រកួត​ប៉ុណ្ណោះ​គឺ​ ហែលទឹក អត្តពលកម្ម គុនដាវ កាយ​សម្ព័ន ជឺជី​តស៊ូ ​ឃីកបុកស៊ីង តេក្វាន់ដូ WT ជិះ​សេះ ​ម៉ូតូ​ទឹក ត្រីយ៉ាត្លុង បាល់​ទាត់​លើ​តុ បាល់ទះ (បាល់ទះ​មិន​ទាន់​បញ្ជាក់​ពី​ការ​ដក​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយទេ) និង កីឡា​អេឡិចត្រូនិក៕​

កីឡាការិនី​ កាន់​ ស្រីរ័ត្ន

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម