Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ សុំឲ្យឥណ្ឌាជួយ ដើម្បីក្លាយជាសមាជិក BRICS  ពេញសិទ្ធិ

បានផុស

នៅ

ប្រទេសថៃ បានសុំឲ្យឥណ្ឌាជួយខ្លួន ដើម្បីក្លាយជាសមាជិក BRICS ពេញសិទ្ធិនៅពេលទីក្រុងញូវដែលី ដល់វេនកាន់តំណែងជាប្រធានអង្គការនេះក្នុងឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow (រូបថត៖ Reuters)

តាមការផ្សាយរបស់ The Star, សំណើនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលបញ្ជាក់កាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ថា ទីក្រុងបាងកក ស្នើឲ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar ជួយឲ្យថៃឡើងឋានៈពីដៃគូ BRICS ទៅជាសមាជិក BRICS ពេញសិទ្ធិតែម្តង។

សូមជម្រាបថា BRICS គឺជាអង្គការនៃក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនដ៏សំខាន់លើពិភពលោកបង្កើតឡើងក្នុងឆ្នាំ២០០៩។ អង្គការនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយរវាងសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធអភិបាលកិច្ចពិភពលោក។

BRICS (រូបថត៖ Reuters)

ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោ​យមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម ជាដើម។

បច្ចុប្បន្ន BRICS មានសមាជិកពេញសិទ្ធិចំនួន១១ប្រទេស បន្ទាប់ពីការបន្ថែមឥណ្ឌូណេស៊ីនិងអារ៉ាប៊ីសាអ៊ូឌីត។ ក្រៅពីនេះ BRICS មានដៃគូចំនួន៩ប្រទេសដូចជា បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។

BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែអង្គការនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម