សេដ្ឋកិច្ច
ថ្នាក់ដឹកនាំធនាគារ ARDB និង អង្គការ GIZ របស់អាល្លឺម៉ង់ ជួបពិភាក្សាអំពីវិស័យហិរញ្ញវត្ថុបៃតង
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ បានទទួលជួបក្រុមការងារនៃ Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) ដើម្បីពិភាក្សាលើបទពិសោធន៍ និងការអនុវត្តរបស់ ARDB ពាក់ព័ន្ធនឹង Green Finance និង Taxonomies ក៏ដូចជាបញ្ហាប្រឈមនានា ព្រមទាំងស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហការនាពេលអនាគត។

បើតាមលោកបណ្ឌិត កៅ ថាច បានឱ្យដឹងថា ជំនួបរវាង ARDB និង GIZ ដើម្បីសុំពិភាក្សាដោយផ្ទាល់ជាមួយលោក អំពីវិស័យ Green Finance (ហិរញ្ញប្បទានបៃតង) និង Taxonomies (ប្រព័ន្ធកំណត់ស្តង់ដារបៃតង)។
ជាក់ស្តែង ពាក់ព័ន្ធទៅនឹងការងារនេះ ក្រោយពេលដែល GIZ ពិភាក្សា និងសុំយោបល់រួច GIZ ក៏នឹងបន្តជួបជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាបន្ថែមទៅលើការងារនេះបន្ថែមផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត កៅ ថាច ក៏បានស្នើសុំឱ្យ GIZ ជួយពិនិត្យមើលលទ្ធភាពនៅកម្ពុជាធ្វើយ៉ាងណាឱ្យមានការទាក់ទងគ្នាឱ្យមានទីផ្សារកាបូនណាមួយច្បាស់លាស់ ដើម្បីជុំរុញកិច្ចការងារ ជាពិសេសកិច្ចការងារកសិកម្មដែលមានការបំភាយឱស្ម័នកាបូនិចតិចតួចបំផុតទៅលើបរិយាកាស។

លោកបណ្ឌិត កៅ ថាច ក៏បានស្នើសុំភ្ជាប់បន្ថែមទៅដល់ GIZ ឱ្យពិនិត្យមើលជួយការបច្ចេកទេសណាម្នាក់(Technical assistance) ឬក៏នរណាម្នាក់ដើម្បីធ្វើកិច្ចការទៅលើការដាំដុះស្រូវដែលមានការបំភាយឧស្ម័នកាបូនិចតិចតួចទៅលើអាកាស។
ជាការឆ្លើយតប GIZ បានភ្ជាប់កិច្ចពិភាក្សាលើការងារខាងលើនេះទៅកាន់អ្នកពាក់ព័ន្ធដែលបានពិភាក្សានាពេលកន្លងមក ដែលសន្យាថានឹងផ្តល់លេខទំនាក់ទំនងដែលពាក់ព័ន្ធទៅនិងកិច្ចការនេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


