ព័ត៌មានជាតិ
ប្រទេសន័រវេស ចាត់ទុកកម្ពុជាគឺជាអ្នកត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងគោលនយោបាយសកម្មភាពមីន
ប្រទេសន័រវេស ចាត់ទុកកម្ពុជាគឺជាអ្នកត្រួសត្រាយផ្លូវមួយដ៏សំខាន់ក្នុងគោលនយោបាយសកម្មភាពមីន ហើយតាមរយៈបទពិសោធ និងសមិទ្ធផលសកម្មភាពមីន កម្ពុជាគឺជាតួអង្គមួយដ៏សំខាន់សម្រាប់អនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរ ឬប្រឆាំងនឹងមីន និងលើការបំផ្លាញ(អូតាវ៉ា)។ នេះជាការលើកឡើងរបស់លោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌ នៃក្រសួងការបរទេសន័រវេស នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី ៣ ធ្នូ ២០២៥ ប្រទេសស្វីស។

ក្នុងជំនួបនោះ លោកស្រី Anne Karine Jahren បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពមីន ហើយបញ្ជាក់ថា ន័រវេស ជាប្រទេសផ្តល់ជំនួយមែនពិត តែជោគជ័យសំខាន់ គឺដោយសារភាពជាម្ចាស់របស់កម្ពុជា ក្នុងនោះដែរ កម្ពុជាមានប្រព័ន្ធគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីនដ៏រឹងមាំ។ លោកស្រី Anne Karine Jahren បន្តទៀតថា៖« កម្ពុជា គឺជាអ្នកត្រួសត្រាយផ្លូវមួយដ៏សំខាន់ក្នុងគោលនយោបាយសកម្មភាពមីន ហើយតាមរយៈបទពិសោធន៍ និងសមិទ្ធផលសកម្មភាពមីនកម្ពុជា កម្ពុជាគឺជាតួអង្គមួយដ៏សំខាន់មួយសម្រាប់អនុសញ្ញាអូតាវ៉ា»។
ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស សម្រាប់ការគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសជួយដល់ការស្រេចបានខេត្តកែប ដែលជាខេត្តដំបូងប្រកាសអស់មីន។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបានចាត់ទុកប្រទេសន័រវេស និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) គឺជាមិត្តពិតប្រាកដ និងជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងការទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីន។
លោកបញ្ជាក់ទៀតថា ក្រៅពីសមិទ្ធផលក្នុងប្រទេស កម្ពុជាក៏បានចូលរួមចំណែកក្នុងសកម្មភាពមីនសាកល តាមរយៈការចែករំលែកបទពិសោធ និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ជាក់ស្តែងមានកូឡុំប៊ី និងអ៊ុយក្រែន ជាដើម។ លោកក៏បានស្នើសុំឱ្យប្រទេសន័រវេសគាំទ្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពចែករំលែក និងជួយដល់ប្រទេសមានតម្រូវការចាំបាច់។

ក្រោយពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣០ឆ្នាំ កម្ពុជាបានត្រៀមដាក់ចេញនូវគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ហើយកម្ពុជាប្តេជ្ញាអនុវត្តន៍ឱ្យសម្រេចបាននូវគោលដៅស្របតាមផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩។
គួរជម្រាបថា អំឡុងបំពេញបេសកកម្មក្រៅប្រទេស លោកទេសរដ្ឋមន្រ្តី លី ធុជ បានបកអាក្រាតប្រាប់អន្តរជាតិថា ថៃ យកបញ្ហាផ្ទុះមីនធ្វើជាមូលហេតុវាយប្រហារឈ្លានពានមកលើកម្ពុជា និងទាមទារឱ្យអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ថ្កោលទោសថៃឱ្យខ្លាំងក្លា ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


