ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ កោះស៊ូម៉ាត្រាត្រូវការជាង៣ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញក្រោយទឹកជំនន់
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានឲ្យដឹងនៅថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥នេះថា កោះស៊ូម៉ាត្រា នឹងត្រូវការមូលនិធិសម្រាប់ការកសាងឡើងវិញចំនួន ៥១៨២ទ្រីលានរូពី (ប្រហែល៣,១ពាន់លានដុល្លារ) បន្ទាប់ពីត្រូវទឹកជំនន់ដ៏សាហាវបំផ្លិចបំផ្លាញ។

យោងតាម Asia One ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូន បានកើនឡើងដល់៩៥០នាក់ ខណៈ២៧៤នាក់ទៀតនៅតែបាត់ខ្លួន។ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ។ ព្យុះដដែលនេះក៏បានសម្លាប់មនុស្សប្រហែល២០០នាក់នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ីផងដែរ។
លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី បានប្រាប់ថា ការប៉ាន់ប្រមាណបច្ចុប្បន្នគ្របដណ្តប់លើខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតចំនួន៣ ដូចជា Aceh, ស៊ូម៉ាត្រាខាងជើង និងស៊ូម៉ាត្រាខាងលិច ប៉ុន្តែបានព្រមានថា តួលេខនេះអាចកើនឡើងនៅពេលដែលការវាយតម្លៃការខូចខាតនៅតែបន្ត។
លោកបានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយប្រធានាធិបតី លោក Prabowo Subianto នៅខេត្ត Aceh កាលពីយប់ថ្ងៃអាទិត្យថា ខេត្ត Aceh តែឯងនឹងត្រូវការ២៥,៤១ទ្រីលានរូពី ដែលជាចំណែកដ៏ធំបំផុតនៃចំនួនសរុប។ ខេត្តស៊ូម៉ាត្រាខាងជើងត្រូវការ១២,៨៨ទ្រីលានរូពី ខណៈស៊ូម៉ាត្រាខាងលិចត្រូវការ១៣,៥២ទ្រីលានរូពី។
លោកបានបន្ថែមថា តំបន់ខ្លះនៅស៊ូម៉ាត្រាខាងជើង និងស៊ូម៉ាត្រាខាងលិច បានមានស្ថិរភាពគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការកសាងឡើងវិញ។ លោក Suharyanto បានលើកឡើងថា «តំបន់ដែលស្ថិតក្នុងស្ថានភាពល្អប្រសើររួចហើយអាចចាប់ផ្តើមដំណើរការកសាងឡើងវិញបាន។ យើងនឹងផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនដែលរស់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ទៅកាន់ផ្ទះបណ្តោះអាសន្ន»។
ជម្រកបណ្តោះអាសន្នគឺជាសំណង់បន្ទះឈើទំហំ៤០ម៉ែត្រការ៉េដែលត្រូវបានសាងសង់សម្រាប់សហគមន៍ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយ។ លោកបានបន្ថែមថា «នៅក្នុងដំណាក់កាលបន្ទាប់ ពួកគេនឹងត្រូវបានផ្លាស់ប្តូរទីលំនៅទៅក្នុងផ្ទះអចិន្ត្រៃយ៍ដែលសាងសង់ដោយក្រសួងលំនៅឋាន»៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


