Connect with us

ព័ត៌មានអន្ដរជាតិ

ទូរទស្សន៍ TBS ជប៉ុន៖ ទាហានថៃប្រើកាំភ្លើងធំលើរថក្រោះ បាញ់ចូលលំនៅដ្ឋានពលរដ្ឋកម្ពុជា

បានផុស

នៅ

ទូរទស្សន៍ TBS ជប៉ុន បានធ្វើការផ្សព្វផ្សាយនូវវីដេអូមួយ ដែលបង្ហាញអំពីការឈ្លានពានយង់ឃ្នងរបស់ទាហានថៃមកលើកម្ពុជា ដោយបើករថគ្រោះចូលក្នុងភូមិអ្នកស្រុក ហើយបើកការបាញ់ប្រហារកំទេចផ្ទះប្រជាពលរដ្ឋស្លូតត្រង់។ នោះក៏ជាភស្តុតាងថ្មីមួយ ដែលព័ត៌មានក្រៅស្រុកបានចុះផ្សាយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍TBS ជប៉ុនបានបញ្ចាក់ថា ខណៈដែលការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារវាងកងទ័ពនៃប្រទេសទាំងពីរនៅតាមតំបន់ព្រំដែនថៃ-កម្ពុជា នៅតែបន្ត ជនស៊ីវិលដែលរងគ្រោះក៏កំពុងកើនឡើងផងដែរ។ មកទល់ពេលនេះ ជនស៊ីវិល ៤ នាក់នៅខាងថៃ និង ១០ នាក់នៅខាងកម្ពុជាបានស្លាប់។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយថៃឯណោះក៏បានរាយការណ៍អំពីវីដេអូ ដែលបង្ហាញពីទាហានថៃបាញ់ចេញពីរថពាសដែករបស់ពួកគេ ក្នុងពេលដែលរថគ្រោះទាំងនោះបានចូលទៅក្នុងតំបន់លំនៅឋានរបស់អ្នកស្រុក តាមតំបន់ព្រំដែន។

ទន្ទឹមគ្នានោះដែរ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជនស៊ីវិល ១១ នាក់ រួមទាំងកុមារតូចៗផងដែរ បានស្លាប់ និង ៦០ នាក់បានរងរបួស ហើយចំនួនជនភៀសខ្លួនពីប្រទេសទាំងពីរបានលើសពី ៥០ ម៉ឺននាក់រួចទៅហើយ។

ក្រោមកាលៈទេសៈទាំងនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាអ្នកដឹកនាំកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ បានបង្ហាញពីបំណងចង់ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ហើយការយកចិត្តទុកដាក់គឺផ្តោតលើថា តើវាអាចនាំទៅដល់បទឈប់បាញ់បានដែរឬទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

គីម ជុងអ៊ុន សរសើរកងទ័ពខ្លួន ដែលដាក់ពង្រាយក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម