ព័ត៌មានអន្ដរជាតិ
ជប៉ុនព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីលើកទីពីរវាយប្រហារតំបន់ភាគឦសានប្រទេស
ការរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារតំបន់ភាគឦសានប្រទេសជប៉ុននៅថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥នេះ បួនថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រដ៏ខ្លាំងដែលបំផ្លិចបំផ្លាញផ្នែកខ្លះនៃតំបន់ដដែលនោះ។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។

ការរញ្ជួយដីចុងក្រោយបំផុតនេះបានកើតឡើងនៅម៉ោង១១:៤៤នាទីព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Aomori។
JMA បានចេញសេចក្តីណែនាំព្រមានអំពីលទ្ធភាពនៃរលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់មួយម៉ែត្រ ហើយថា រលកអាចនឹងទៅដល់តំបន់ឆ្នេរចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ។ អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋនៅឆ្ងាយពីតំបន់ឆ្នេរ និងមាត់សមុទ្រ ដោយព្រមានថា កម្រិតទឹកអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស។
ការរញ្ជួយដីនៅថ្ងៃសុក្រនេះ បានកើតឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះកំពុងបន្តជម្រះកម្ទេចកម្ទី និងជួយសង្គ្រោះជនរងគ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ កាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំនៅផ្នែកខ្លះនៃកោះ Honshu ភាគខាងជើង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


