កីឡា
សហព័ន្ធប្រដាល់សកល ប្រកាសលក់អាវយកថវិកាដែលលក់បានទៅជួយវីរកងទ័ព និងជនភៀសសឹក
សហព័ន្ធប្រដាល់សកល បានប្រកាសលក់អាវមួយក្នុងតម្លៃ ៥ដុល្លារស្របពេលថវិកាដែលលក់បាននេះនឹងយកទៅបូកបញ្ចូលជាមួយមូលនិធិប្រដាល់សកលដើម្បីយកទៅជួយដល់វីរកងទ័ព រួមនិងជនភៀសសឹកដែលកំពុងការពារបូរភាពទឹកដី និងជួបការលំបាកនៅពេលនេះ។

ការប្រកួតប្រដាល់សកល
នេះបើតាមការប្រកាសរបស់សហព័ន្ធប្រដាល់សកល បានបញ្ជាក់ដែរថា សហព័ន្ធបានរចនាអាវយឺតដែលមានលក្ខណៈសំគាល់ខាងផ្នែកប្រដាល់សកលដើម្បីលក់ជូនអ្នកគាំទ្រ ឬមហាជនទូទៅដែលមានបំណងចង់ចូលរួមជាមួយសហព័ន្ធ។ អាវមួយសហព័ន្ធលក់ត្រឹមតែ ៥ដុល្លារនោះទេហើយថវិកាដែលទទួលបាននេះនឹងបញ្ចូលជាមួយមូលនិធិប្រដាល់សកលដើម្បីយកទៅជួយវីរកងទ័ព និងជនភៀសសឹកតាមបណ្ដោយព្រំដែន។


មូលនិធិប្រដាល់សកល
ចំពោះអ្នកចង់ទិញអាវនេះអាចទិញនៅសាលហ្វឹកហាត់ប្រដាល់សកលក្នុងពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី២១ ដល់ ២៦ ខែធ្នូ ឆ្នាំ២០២៥ ឬអញ្ចើញទៅសាលហ្វឹកហាត់កីឡាការ៉ាតេនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្ដងអំឡុងពេលសហព័ន្ធរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែធ្នូ ២០២៥។

លោក ប៊ុយ សុភ័ណ្ឌ (អាវស)
បញ្ជាក់ជាថ្មី ថាថវិកាថដែលលក់បាននេះនឹងយកទៅបញ្ចូលជាមួយមូលនិធិប្រដាល់សកលដើម្បីឧបត្ថម្ភដល់វីរកងទ័ពដែលកំពុងការពារបូរណភាពទឹកដីពីសត្រូវឈ្លានពានសៀមនៅតាមបណ្ដោយព្រំដែន។ ប្រសិនបើមហាជនចង់ទិញអាវអាចទំនាក់ទំនងទៅលេខលោក ប៊ុយ សុភ័ណ្ឌ (012 887 604) ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ឬ លោក សំ ពិសិដ្ឋ (086 875 361) អគ្គហេរញ្ញិកសហព័ន្ធ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


