Connect with us

សុខភាព

សញ្ញាដំបូងនៃជំងឺមហារីកថ្លើម ដែលងាយនឹងមើលរំលង

បានផុស

នៅ

អារម្មណ៍ឆ្អែតលឿនដោយសារជំងឺមហារីកថ្លើមអាចរំខានដល់ការរំលាយអាហារ ដែលធ្វើឲ្យរាងកាយពិបាកដំណើរការអាហារធម្មតា។

ជំងឺមហារីកថ្លើមកើតឡើងនៅពេលដែលកោសិកាមហារីកបង្កើតនៅក្នុងជាលិកាថ្លើម។ រោគសញ្ញានៃជំងឺនេះពិបាករកឃើញ ដែលធ្វើឲ្យការព្យាបាលពិបាកនៅពេលដែលជំងឺវិវត្ត។ ខាងក្រោមនេះជាសញ្ញាមួយចំនួននៃជំងឺដែលគួរកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រកទម្ងន់យ៉ាងឆាប់រហ័សដោយមិនចាំបាច់តមអាហារ ឬហាត់ប្រាណ

សញ្ញាដំបូងនៃជំងឺមហារីកថ្លើមគឺការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន។ នេះកើតឡើងដោយសារតែជំងឺមហារីកប៉ះពាល់ដល់សមត្ថភាពរបស់ថ្លើមក្នុងការដំណើរការសារធាតុចិញ្ចឹម។ ជាលទ្ធផល ថាមពលត្រូវបានប្រើប្រាស់យ៉ាងឆាប់រហ័ស ដែលនាំឲ្យសម្រកទម្ងន់។

បាត់បង់ចំណង់អាហារ

ថ្លើមគឺជាសរីរាង្គសំខាន់មួយនៅក្នុងដំណើរការរំលាយអាហារ ការរំខានណាមួយនៅក្នុងថ្លើមបណ្តាលឲ្យរាងកាយបាត់បង់ចំណង់អាហារ។ អ្នកដែលមានជំងឺមហារីកថ្លើមដំណាក់កាលដំបូងច្រើនតែឆ្អែតលឿនទោះបីជាពួកគេញ៉ាំតែបរិមាណតិចតួចក៏ដោយ។ ជំងឺនេះប៉ះពាល់ដល់ការរំលាយអាហារ ដែលធ្វើឲ្យរាងកាយពិបាកដំណើរការអាហារធម្មតា។

ឈឺពោះផ្នែកខាងលើ

ការឈឺចាប់ ឬមិនស្រួលនៅផ្នែកខាងលើពោះគឺជាសញ្ញាមួយទៀតនៃជំងឺដែលងាយនឹងមើលរំលង។ ការឈឺចាប់នេះជាធម្មតាមានសភាពស្រពិចស្រពិល ឬឈឺចុកចាប់ ជួនកាលរាលដាលដល់ស្មាខាងស្តាំ ឬខ្នង។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះក៏អាចបណ្តាលមកពីការរំលាយអាហារមិនបានល្អផងដែរ។ នៅពេលដែលការឈឺចាប់នេះលេចឡើង អ្នកជំងឺគួរតែទៅជួបគ្រូពេទ្យ។

ចង្អោរ

ការចង្អោរ និងក្អួតដែលមិនអាចពន្យល់បានជាញឹកញាប់ក៏អាចជារោគសញ្ញានៃជំងឺមហារីកថ្លើមផងដែរ។ រឿងនេះកើតឡើងដោយសារតែមុខងារថ្លើមធ្លាក់ចុះ ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

អស់កម្លាំង ខ្សោយ

អារម្មណ៍អស់កម្លាំង និងខ្សោយមិនធម្មតាដែលមានរយៈពេលសូម្បីតែពេលសម្រាក ជារឿយៗបណ្តាលមកពីបញ្ហាសុខភាពជាច្រើន។ រាងកាយប្រើប្រាស់ថាមពលច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដែលអាចធ្វើឲ្យអ្នកជំងឺអស់កម្លាំង។

ភ្នែកលឿង

ការឡើងលឿងនៃស្បែក និងភ្នែកពណ៌សកើតឡើងដោយសារតែថ្លើមមិនអាចយកប៊ីលីរុយប៊ីនចេញពីឈាមបានទៀតទេ។ អ្នកជំងឺក៏តែងតែមានអារម្មណ៍រមាស់ស្បែក ទឹកនោមខ្មៅ និងលាមកស្លេកផងដែរ។

ហើម ការប្រមូលផ្តុំសារធាតុរាវ

ជំងឺមហារីកថ្លើមអាចបណ្តាលឲ្យសារធាតុរាវប្រមូលផ្តុំនៅក្នុងពោះ បណ្តាលឲ្យពោះហើម និងមានអារម្មណ៍ធ្ងន់។ ការហើមនេះមិនស្រួល ដែលបង្ហាញថាថ្លើមមិនដំណើរការត្រឹមត្រូវ។ អ្នកជំងឺក៏ងាយនឹងហើមជើងផងដែរ។

រោគសញ្ញាទាំងនេះគឺជារឿងធម្មតា ងាយច្រឡំជាមួយរោគសញ្ញាដែលមិនសូវធ្ងន់ធ្ងរដូចជា ការរំលាយអាហារមិនបានល្អ ភាពតានតឹង ការឆ្លងមេរោគ។ ដោយសារតែការបង្ហាញដំបូងនៃជំងឺនេះមិនច្បាស់លាស់ មនុស្សច្រើនតែពន្យារពេលទៅជួបគ្រូពេទ្យ ដែលបណ្តាលឲ្យជំងឺមហារីកវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរ។

ដើម្បីថែរក្សាសុខភាពថ្លើម មនុស្សម្នាក់ៗត្រូវរក្សារបៀបរស់នៅដែលមានសុខភាពល្អ។ របបអាហារគួរតែមានតុល្យភាព សម្បូរបន្លែបៃតង ផ្លែឈើ ខ្លាញ់ដែលមានប្រយោជន៍ កំណត់អាហារចៀន សម្បូរជាតិស្ករ និងអំបិល ហាត់ប្រាណជាប្រចាំ ផឹកទឹកឲ្យបានគ្រប់គ្រាន់ កំណត់គ្រឿងស្រវឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

សញ្ញាស្រាលៗក្នុងទ្រូង ដែលបង្កហានិភ័យនៃជំងឺសរសៃឈាមបេះដូង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម