Connect with us

ព័ត៌មានជាតិ

លោកអភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ព្រះកេតុមាលា

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនវីរកងទ័ពចំនួន ២០នាក់ ដែលកំពុងសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យ​ព្រះកេតុមាលា ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តនិងមន្ត្រីជាច្រើនរូប កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួត របស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្តល់កម្លាំងចិត្តដល់វីរកងទ័ពទាំងអស់ ដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន។ លោកបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ នឹងបន្តយកចិត្តទុកដាក់ និង គាំទ្រយ៉ាងជិតស្និតដល់វីរកងទ័ពនិងគ្រួសារកងទ័ព។

លោក គួច ចំរើន រួមទាំងមន្រ្តីក្រោមឱវាទ សូមគោរពដឹងគុណ និងបានកោតសរសើរការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ប្រកបដោយស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន គំរូវីរភាពនេះ បានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំទុកជារៀងរហូត ក្នុងបេះដូង កូនខ្មែរគ្រប់ៗរូប។ ក្នុងឱកាសនេះដែរ ជំនួសមុខ ថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្ត ពិសេសប្រជសជនទូទាំងខេត្ត លោកបានជូនពរដល់វីរ:កងទ័ព សូមឆាប់ជាសះស្បើយពីមុខរបួសនិងមានសុខភាពល្អប្រសើរឡើងវិញ៕ដោយ ៖ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម