ព័ត៌មានជាតិ
សកម្មភាពជំនួយដ៏ផុលផុសពលរដ្ឋខ្មែរគ្រប់ទិសទី បន្តផ្តល់ទៅកាន់សមរភូមិមុខ និងជនភៀសសឹក ពីការឈ្លានពាន
ជំនួយឧបត្ថម្ភដ៏ផុលផុសរបស់ពលរដ្ឋខ្មែរគ្រប់ទិសទី បានបន្តផ្តល់ទៅកាន់សមរភូមិមុខជាច្រើនបន្តបន្ទាប់ ទប់ទល់នឹងការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ប្រទេសសៀម និង ដើម្បីជាការរួមចំណែកក្នុងគ្រាដែលប្រទេសជាតិ ត្រូវបានទទួលរងនូវការឈ្លានពានប្រទេសថៃ។

យុវជន ក៏ដូចជាសិស្សានុសិស្ស បានចូលរួមជាសម្ភារ ស្បៀងអាហារ ក៏ដូចជាចូលរួមសកម្មភាពជាកម្លាំងកាយជួយប្រមែប្រមូល និងរៀបចំឥវ៉ាន់សម្ភារ ដើម្បីវេចខ្ជប់ជូនទៅកាន់ ជនភៀសសឹក និងវីរជនកងទ័ពកម្ពុជា ដែលកំពុងការពារទឹកដីពីការឈ្លានពានរបស់ប្រទេសថៃ។


ក្រុមសិស្សានុសិស្ស លើកឡើងថា ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបការឈ្លានពានបែបនេះ ការរួបរួមសាមគ្គីគ្នា គឺជាកម្លាំងដ៏ធំធេង និងសំខាន់បំផុត ដើម្បីតទល់ប្រឆាំងនឹងខ្មាំងសត្រូវ ការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា មិនឲ្យបាត់បង់នោះឡើយ។ ពួកគាត់បានបញ្ជាក់ថា ពួកគាត់ជាទ័ពជួរក្រោយ ដូច្នេះពួកគាត់តស៊ូលះបង់ ដើម្បីលើកទឹកចិត្តដល់បងបង កងព័ទជួរមុខ មិនត្រូវបាក់ទឹកចិត្តឡើយ។

គួរបញ្ជាក់គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១០ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ ,ប្រជាជនជាង៤០ម៉ឺននាក់ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ។


ជាមួយគ្នាផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើរតាមរយៈលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋសូម «កម្លាំងសាមគ្គីរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ» នៅតែបន្តធ្វើ ដើម្បីជួយដល់ជនភៀសសឹក និងជាថាមពលដ៏រឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ព ក្នុងគ្រាពេលប្រទេសជាតិ ជួបនឹងសង្រ្គាមឈ្លានពានពីយោធាថៃ៕ អត្ថបទ ៖ សុភា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


