ព័ត៌មានអន្ដរជាតិ
តើថៃ ប្រឈមវិបត្តិទេសចរយ៉ាងណា ក្រោយភ្ញៀវបរទេស រិះគន់ការរឹតត្បិត ពេលផ្ទុះសង្គ្រាមជាមួយកម្ពុជា
បញ្ហាវិបត្តិទេសចថៃកើតឡើងក្រោយការរិះគន់ពីភ្ញៀវបរទេស និងការផ្ទុះសង្គ្រាមជាមួយកម្ពុជា ជាពិសេសទាក់ទិននឹងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ អ្នកដំណើរជាច្រើនបានទទួលការព្រមាន មិនគួរធ្វើដំណើរក្នុងអំឡុងពេលមុនបុណ្យណូអែលដ៏មមាញឹក ដោយសារតែភាពមិនស្ថិតស្ថេរតំបន់ព្រំដែន បង្កឲ្យមានការមិនទុកចិត្តពីភ្ញៀវទេសចរ។

ដោយសារតែការរិតត្បិតដ៏តឹងតែងនេះ ប្រទេសថៃបាននិងកំពុងតែប្រឈមវិបត្តិជាច្រើន។ ជាក់ស្ដែង ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានប្រាប់ឲ្យដឹងថា ពួកគេទទួលការព្រមានពីរដ្ឋាភិបាលខ្លះៗដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ពីស្ថានភាពប្រយុទ្ធនៅតំបន់ព្រំដែន ដែលបានបង្កការព្រួយបារម្ភសុវត្ថិភាព និងការលេចធ្លាយព័ត៌មានអវិជ្ជមានជាច្រើន។ ជាពិសេស ការរិតត្បិតនិងពិនិត្យកម្រិតសន្តិសុខនៅព្រំដែនថៃ ក៏បង្កឲ្យភ្ញៀវមួយចំនួនបានលុបដំណើរកម្សាន្ត និងកក់សណ្ឋាគារយ៉ាងច្រើនអនេក។
ជាងនេះទៀតដែរ បញ្ហាប្រឈមនៅព្រំដែនបានធ្វើឲ្យចំនួនភ្ញៀវបរទេសធ្លាក់ចុះនៅប្រហែល ៧–១១% ក្នុងខែធ្នូ ២០២៥ បើប្រៀបធៀបឆ្នាំមុន។ នៅតំបន់ជិតព្រំដែន ធ្វើឲ្យអត្រាការលុបកក់សណ្ឋាគារកាន់តែកើនឡើង ហើយការវិនិយោគក៏ស្ថិតនៅក្នុងស្ថានភាពលំបាក។
ដោយឡែក ងាកមកកាន់វិស័យទេសចរណ៍នៅតំបន់អាគ្នេយ៍ និងភាគឦសានថៃ បានខាតប្រាក់ចំណូលជាច្រើនលានបាត រៀងរាល់ខែពីការលុបកក់ និងការកាត់បន្ថយទេសចរ។ ខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា គឺខេត្ត ឧប៊ុនរ៉ាចថានី, ស៊ីសាកេត, សូរិន, បុរីរម្យ ស្រះកែវ, ច័ន្ទបុរី និងត្រាត បាននិងកំពុងប្រឈមនឹងកំណើនចំនួនការលុបកក់ដល់ ៨០ នៅទៅ១០០ភាគរយក្នុងពេលបច្ចុប្បន្ន។
បន្ថែមពីនេះ ក្នុងពេលដែលថៃបានដាក់បម្រាមកាន់តែតឹងរឹងខ្លាំង ដោយមិនឲ្យភ្ញៀវទេសចរឆ្លងកាត់ព្រំដៃនចូលមកទឹកដីកម្ពុជា អ្នកដំណើរជាច្រើនបានប្ដឹងតបវិញថា នេះគឺជាព័ត៌មានអវិជ្ជមាន និងជារឿងសន្តិសុខបំផុត ដែលធ្វើឲ្យពួកគេចាត់ទុកថា ប្រទេសថៃមិនមានសុវត្ថិសម្រាប់ពួកគេ និងលែងមានរូបភាពស្អាតៗដូចពីមុនទៀតហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ម្ចាស់សិប្បកម្មទឹកត្រី ថៃ ត្អូញត្អែរលក់លែងដាច់ ក្រោយពលរដ្ធ កម្ពុជា ពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


