ព័ត៌មានអន្ដរជាតិ
TikTok យល់ព្រមលក់អាជីវកម្មនៅអាមេរិកទៅឲ្យក្រុមវិនិយោគិនក្នុងស្រុក
យោងតាមអនុស្សរណៈផ្ទៃក្នុងមួយដែលទីភ្នាក់ងារសារព័ត៌មាន Associated Press បានទទួល TikTok បានឈានដល់កិច្ចព្រមព្រៀងលក់អាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក ទៅឲ្យក្រុមវិនិយោគិនអាមេរិកមួយក្រុមដែលដឹកនាំដោយក្រុមហ៊ុន Oracle, Silver Lake និង MGX ដែលអនុញ្ញាតឲ្យកម្មវិធីវីដេអូខ្លីមួយនេះអាចបន្តដំណើរការនៅក្នុងទឹកដីអាមេរិកតទៅមុខបានទៀត។

ប្រតិបត្តិការនេះ ដែលរំពឹងថានឹងបញ្ចប់នៅថ្ងៃទី២២ខែមករាឆ្នាំក្រោយ នឹងដាក់ភាគហ៊ុនចំនួន៥០% នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីរបស់ TikTok US ទៅក្នុងដៃរបស់សម្ព័ន្ធវិនិយោគិនដែលមានមូលដ្ឋាននៅអាមេរិក ដោយក្នុងនោះក្រុមហ៊ុន Oracle, Silver Lake និង MGX ម្នាក់ៗកាន់កាប់ភាគហ៊ុន១៥%។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិនិយោគិនដែលមានស្រាប់របស់ ByteDance នឹងកាន់កាប់ ៣០,១% ខណៈដែលក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងរក្សាទុកភាគហ៊ុនចំនួន ១៩,៩%។
អង្គភាពថ្មីនៅអាមេរិកនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលមានសមាជិក៧រូប ដែលភាគច្រើនជានាយកជាតិអាមេរិក ហើយនឹងដំណើរការក្រោមវិធានការការពារ ក្នុងគោលបំណងការពារទិន្នន័យអ្នកប្រើប្រាស់អាមេរិក និងសន្តិសុខជាតិ។ អនុស្សរណៈដដែលបានបញ្ជាក់ថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ នឹងត្រូវរក្សាទុកក្នុងស្រុកនៅលើប្រព័ន្ធដែលដំណើរការដោយក្រុមហ៊ុន Oracle។
Algorithm របស់ TikTok នឹងត្រូវបានបណ្តុះបណ្តាលឡើងវិញដោយប្រើទិន្នន័យអ្នកប្រើប្រាស់អាមេរិក ដើម្បីការពារឥទ្ធិពលពីខាងក្រៅ ខណៈដែលក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅអាមេរិកនេះ នឹងទទួលបន្ទុកលើការត្រួតពិនិត្យខ្លឹមសារ និងការសម្រេចចិត្តលើគោលនយោបាយនៅក្នុងប្រទេស។
កិច្ចព្រមព្រៀងនេះបានបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនឆ្នាំលើអនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក បន្ទាប់ពីសភាបានអនុម័តច្បាប់តម្រូវឲ្យ ByteDance ដកការវិនិយោគ បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងការហាមឃាត់។ TikTok ធ្លាប់បានផ្អាកដំណើរការរយៈពេលខ្លីមុនពេលឱសានវាទក្នុងខែមករាឆ្នាំ២០២៥ចូលមកដល់ និងមុនពេលប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ដើម្បីពន្យារពេល ខណៈដែលកិច្ចចរចានៅតែបន្ត។
ការលក់នេះបានកើតឡើងបន្ទាប់ពីការចរចាមិនជោគជ័យអស់ជាច្រើនលើក ដែលបានបរាជ័យចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ប៉ុន្តែពេលនេះវាបានបើកផ្លូវឲ្យ TikTok អាចបន្តមានវត្តមាននៅលើបណ្តាញអ៊ីនធឺណិតក្នុងទឹកដីអាមេរិក ក្រោមភាពជាម្ចាស់ និងការត្រួតពិនិត្យរបស់អាមេរិក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


