Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ បន្តសកម្មភាពចុះជួយដល់វីរកងទ័ពជួរមុខ និងអំពាវនាវខ្មែរ ឱ្យរួមសាមគ្គីគ្នា

បានផុស

នៅ

មិនខុសពីសិល្បករសិល្បការិនីឯទៀតនោះទេ តារាសម្តែងកញ្ញា ពេជ្រ ចរណៃ មួយរយ:នេះ បានបង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រ៊ាំក្នុងការចុះជួយដល់វីរកងទ័ពជួរ និងជនភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានឹងការចុះជួយនេះដែរ តារាសម្តែង ពេជ្រ ចរណៃ ក៏បានធ្វើការអំពាវនាវចំពោះសាធារណជនខ្មែរទាំងអស់ត្រូវរួបរួមសាគ្គីគ្នាជាធ្លុងតែមួយ ដើម្បីបន្តជួយដល់វីរកងទ័ពជួរមុខដែលកំពុងលះបង់អស់ហើយ រឿងអីជួរក្រោយលះបង់មិនបាន។

កញ្ញា ពេជ្រ ចរណៃ ស្នើថា “សូមបងប្អូនខ្មែរទាំងអស់រួបរួមសាមគ្គីកុំបែកបាក់សាមគ្គីឬឈ្លោះទាស់ទែងពាក្យសម្តីគ្នា ខណ:ពេលនេះគឺប្រទេសជាតិកំពុងជួបបញ្ហាឈ្លានពីខ្មាំងចោរសៀម។ ម្យ៉ាងទៀតយើងគួរអាណិតដល់បងៗវីរ:កងទ័ពដែលលះបង់សាច់ស្រស់ឈាមស្រដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនពីការឈ្លានពានរបស់ក្រុមទាហានចោរសៀម”។

ពេជ្រ ចរណៃ ក៏បានសម្តែងអារម្មណ៍ក្តុកក្តួលជាខ្លាំង ពេលដែលចុះយកអំណោយទៅជួយដល់វីរកងទ័ព និងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន ដែលរងការឈ្លានពានពីចោរឈ្លានពាន។

តារាស្រីកញ្ញា ពេជ្រ ចរណៃ ពេលនេះកំពុងបន្តសកម្មភាពចុះជួយដល់បងប្អូនវីរកងទ័ព និងជនភៀសសឹកដល់គោលដៅដោយផ្ទាល់ ខណ:កញ្ញាបានបញ្ជាក់ថា “រាល់ជំនួយសប្បុរសជននឹងយកទៅដល់ដៃបងប្អូនទាំងអស់”៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម