សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម៖ ISO 9001:2015 ត្រូវបានប្រើជាចលករប្រកួតប្រជែងសម្រាប់ឧស្សាហកម្មផលិត
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ សម្រាប់ឧស្សាហកម្មផលិត អាជីវកម្មនាំចេញ រួមទាំងអ្នកចែកចាយទំនិញ ឬផលិតផលនៅលើទីផ្សារ សម្រាប់ធ្វើការប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។

ថ្លែងនៅក្នុងពិធីបិទបញ្ចប់គម្រោងមេគង្គ-ឡានឆាង ដោយពង្រឹងសមត្ថភាពអ្នកជំនាញប្រព័ន្ធគ្រប់គ្រងគុណភាព នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បានមានប្រសាសន៍ថា ស្តង់ដារបានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិ។ ជាក់ស្តែង ស្តង់ដារ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានប្រើជាចលករប្រកួតប្រជែងគន្លឹះ ដើម្បីបង្កើតកាលានុវត្តភាពសម្រាប់ឧស្សាហកម្មផលិត អាជីវកម្មនាំចេញ រួមទាំងអ្នកចែកចាយទំនិញ ឬផលិតផលនៅលើទីផ្សារ សម្រាប់ធ្វើការប្រកួតប្រជែង និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជ្ញាធរពាក់ព័ន្ធ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ស្តង់ដារ ISO 9001:2015 ផ្តោតទៅលើទំនួលខុសត្រូវ និងគណនេយ្យភាពស្ថាប័នទាំងមូល ចាប់ពីប្រធានអង្គភាពរហូតដល់បុគ្គលិក តាមច្រវាក់ផលិតកម្ម និងដំណើរការនីមួយៗ ដើម្បីធានាបាននូវផលិតផលសម្រេចដែលអនុលោមទៅតាមស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវទីផ្សារពាក់ព័ន្ធ។

គម្រោងនេះបានបណ្តុះបណ្តាលអ្នកជំនាញ ដែលត្រូវបានវាយតម្លៃជាអន្តរជាតិពីស្ថាប័នវិជ្ជាជីវៈផ្នែកគុណភាព Chartered Quality Institute ដោយជោគជ័យ ក្នុងនោះមានគ្រូបង្គោលចំនួន ១៥ នាក់ ដែល ១០ នាក់មកពីប្រទេសកម្ពុជា ២ នាក់មកពីប្រទេសឡាវ និង ៣ នាក់មកពីមីយ៉ាន់ម៉ា ព្រមទាំងអ្នកដឹកនាំសវនករចំនួន ១០ នាក់ ដែលមាន ៧ នាក់ ជាជនជាតិខ្មែរ។
ក្នុងឱកាសនោះដែរ លោក ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា គម្រោងនេះបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

លោកបានបន្តថា តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 ដែលទទួលស្គាល់ជាអន្តរជាតិនេះ យើងកំពុងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្ររោងចក្រ-សហគ្រាស និងសិប្បកម្មនានា ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព ដែលបំពេញតាមតម្រូវការទីផ្សារអន្តរជាតិ។

សូមជម្រាបថា គម្រោងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកដឹកនាំសវនករសម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ត្រូវបានអនុវត្តដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្នុងគោលបំណងរួមចំណែកដល់ការកសាងប្រព័ន្ធគ្រប់គ្រងគុណភាពកាន់តែរឹងមាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស មេគង្គ-ឡានឆាង ទាំងបី៕
-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


