ព័ត៌មានអន្ដរជាតិ
បាងកក រងគ្រោះធ្ងន់ ដោយខ្យល់ពុល
នៅថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ ទីក្រុងបាងកក ត្រូវរងគ្រោះធ្ងន់ព្រោះតែខ្យល់ពុល ដោយ PM2.5 បានឈានដល់កម្រិតខ្ពស់ ៥៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

តាមការផ្សាយរបស់ Khaosod, ទិន្នន័យគិតត្រឹមម៉ោង១រសៀល តំបន់ចំនួន១៨ក្នុងទីក្រុងបាងកក ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ដែលប៉ះពាល់ខ្លាំងដល់សុខភាព។
មិនមែនតែបាងកកទេ បើយោងតាមមជ្ឈមណ្ឌលទំនាក់ទំនងគ្រប់គ្រងការបំពុលខ្យល់ នៃនាយកដ្ឋានត្រួតពិនិត្យការបំពុល បានឲ្យដឹងថា នៅរសៀលថ្ងៃពុធ ខេត្តចំនួន៨ទៀត ក៏ត្រូវខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់វាយលុកផងដែរ។
ខេត្តទាំងនោះមានដូចជា៖ Nonthaburi, Nakhon Pathom, Samut Sakhon, Samut Prakan, Sukhothai, Saraburi, Ang Thong និង Nong Khai។

យ៉ាងណា កាលពីថ្ងៃអង្គារ ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ បានរាលដាលដល់ខេត្តចំនួន២៦ឯណោះ ក្នុងប្រទេសថៃ មិនមែនត្រឹម៨ដូចថ្ងៃពុធទេ។
យោងតាមទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានថៃ (Gistda), គិតត្រឹមម៉ោង៩ព្រឹក ខ្យល់ពុល PM2.5 បានវាយលុកខេត្តចំនួន២៦ ដូចជា៖ Saraburi, Samut Sakhon, Ang Thong, Sing Buri, Ayutthaya, Nakhon Pathom, Lop Buri, Suphan Buri, Nonthaburi, Chai Nat, Pathum Thani, Samut Prakan, Ratchaburi, Nakhon Nayok, Samut Songkhram, Kanchanaburi, Uthai Thani, Phetchaburi, Prachin Buri, Nakhon Ratchasima, Chachoengsao, Nakhon Sawan, Rayong, Phitsanulok, Prachuap Khiri Khan និង Phetchabun។
ខេត្តទាំង២៦ខាងលើបូករួមទាំងទីក្រុងបាងកកផងនោះ គឺមានកម្រិត PM2.5 ចាប់ពី៣៨.២ដល់៦៧.៩មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ដែលលើសកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាល ត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


