ព័ត៌មានជាតិ
អាជ្ញាធរមីន ស្នើពិភពលោកឈឺឆ្អាលករណីថៃប្រើគ្រាប់បែកចង្កោមបន្សល់ទុកសោកនាដកម្មដល់មនុស្សជំនាន់ក្រោយ
អាជ្ញាធរមីនកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះករណីដែលប្រទេសថៃបានប្រើគ្រាប់បែកចង្កោមក្នុងជម្លោះព្រំដែន ដែលអាចបន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរដល់មនុស្សជំនាន់ក្រោយ ជាពិសេសកុមារ។ ក្នុងអំឡុងជម្លោះព្រំដែននោះ កងយោធាថៃប្រើគ្រាប់បែកចង្កោមប្រភេទM46 និងប្រភេទគ្រាប់បែកផ្សេងៗទៀត។ ករណីនេះមិនមែនជាអាវុធធម្មតាទេ ប៉ុន្តែជាអន្ទាក់គ្រោះថ្នាក់ដ៏យូរអង្វែងសម្រាប់ជនស៊ីវិល ដែលបង្កហានិភ័យដល់ជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋក្នុងរយៈពេលវែង។

អាជ្ញាធរមីន ដែលមានក្រុមអ្នកជំនាញលើការងារបោសសម្អាតមីន បានពន្យល់ថា គ្រាប់បែកចង្កោកម M46 ប្រភេទនេះងាយនឹងផ្ទុះ នៅពេលប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹងចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ អាជ្ញាធរមីន បន្តថា៖«គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង កសិដ្ឋានរបស់យើង ព្រៃរបស់យើង ភូមិរបស់យើង ហើយនៅទីនោះជាយូរបន្ទាប់ពីការបាញ់ផ្លោងរួច។ សម្រាប់កសិករកម្ពុជា វាមានន័យថាជាការភ័យខ្លាចជាប្រចាំថ្ងៃដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់ខ្លួន។សម្រាប់កុមារកម្ពុជា វាគឺជាឃាតករដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា»។
ការប្រើគ្រាប់បែកចង្កោមមកលើកម្ពុជាកនេះ វាមិនមែនជាឧបទ្ទវហេតុទេ វាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជា។ កម្ពុជាស្គាល់អាវុធទាំងនេះ ធ្លាប់រងទុក្ខពីសំណល់ និងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះគឺជនស៊ីវិលស្លូតត្រង់ សម្រាប់ឆ្នាំខាងមុខ។ ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ ប៉ុន្តែវាគឺជាការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ អាជ្ញាធរមីនស្នើឱ្យពិភពលោកត្រូវតែឈឺឆ្អាលរឿងនេះ មិនត្រូវនៅស្ងៀមឡើយ។

កាលពីថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោមនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់កុមារាឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងឪពុករងរបួសធ្ងន់។ គ្រាប់នេះត្រូវបានអាជ្ញាធរមីន អះអាងថាជាគ្រាប់បែកចង្កោមថ្មីៗដែលថៃប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានកម្ពុជា។
ទន្ទឹមនេះ អាជ្ញាធរមីន ថ្កោលទោសយោធាថៃដែលប្រើប្រាស់គ្រាប់បែកចង្កោម និងចាត់ទុកថា ជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ ព្រោះគ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


