Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះភ្លៀងលាយឡំផ្គររន្ទះ វាយប្រហារភាគខាងត្បូងថៃ បង្កគ្រោះថ្នាក់ មុនដាច់ឆ្នាំ

បានផុស

នៅ

គ្រោះធម្មជាតិនៅតែបន្តវាយប្រហារភាគខាងត្បូងប្រទេសថៃ ដោយនាយកដ្ឋានឧតុនិយមព្រមានថា ព្យុះភ្លៀងលាយឡំផ្គររន្ទះ នឹងបង្កគ្រោះថ្នាក់មុនពេលដាច់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Khaosod)

តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ នាយកដ្ឋានបានចេញសេចក្តីជូនដំណឹង ព្រមានឲ្យពលរដ្ឋប្រយ័ត្នខ្លួន ព្រោះថា ព្យុះនឹងបន្តវាយប្រហារដល់ថ្ងៃពុធ។

សេចក្តីជូនដំណឹងនោះបានឲ្យដឹងថា ខេត្តដែលនឹងត្រូវរងគ្រោះខ្លាំងដោយព្យុះមានដូចជា៖Nakhon Si Thammarat, Phatthalung, Songkhla និង Surat Thani។

បាតុភូតនេះគឺបណ្តាលមកពី ខ្យល់មូសុងឦសានកម្រិតមធ្យមកំពុងគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង ដែលបណ្តាលឲ្យមានភ្លៀងផ្គររន្ទះ។

(រូបថត៖ Khaosod)

ចំពោះរលកសមុទ្រនៅឈូងសមុទ្រថៃប៉ែកខាងក្រោមវិញ គឺមានកម្ពស់ពី១ទៅ២ ម៉ែត្រ។ ចំណែកនៅតំបន់ដែលមានភ្លៀងផ្គររន្ទះ កម្ពស់រលកអាចឡើងដល់ជាង២ម៉ែត្រ។

អ្នកធ្វើនាវាចរណ៍នៅឈូងសមុទ្រថៃនិង Andaman ត្រូវបានព្រមានឲ្យបង្កើនការប្រុងប្រយ័ត្ន ចៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានភ្លៀងផ្គររន្ទះ។

គ្រោះធម្មជាតិនេះកើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ ក្រោយពេលខេត្តភាគខាងត្បូងថៃ ទើបធូរស្រាលពីព្យុះភ្លៀង ដែលអូសបន្លាយវាយប្រហារតំបន់នេះ ពេញមួយសប្តាហ៍មកហើយ ក្នុងនោះ Surat Thani ជាខេត្តរងគ្រោះខ្លាំងជាងគេ ដោយសារខ្យល់បក់ខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម