កីឡា
វឿន វាសនា សាងកំណត់ត្រាធំ ៣ ជាមួយ Win Streak ក្រោយលីគបាល់ទះ តៃវ៉ាន់ ចប់ជុំទី ១
អ្នកលេងតួនាទីស្មាត់ វឿន វាសនា បានសាងនូវកំណត់ត្រាធំៗ ៣ ជាមួយក្រុមបាល់ទះ Win Streak បន្ទាប់ពីលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) រដូវកាល ២០២៥-២០២៦ បញ្ចប់ការប្រកួតជុំទី ១។

លីគបាល់ទះកំពូល តៃវ៉ាន់ បានបញ្ចប់ការប្រកួតជុំទី ១ ហើយ ត្រឹមថ្ងៃ អាទិត្យ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុប ២៤ ប្រកួត ពីការប្រកួតចំនួន ១៣ សប្តាហ៍។ បច្ចុប្បន្ន ក្រុម Win Streak របស់កីឡាករ កម្ពុជា វឿន វាសនា កំពុងឈរកំពូលតារាង បន្ទាប់ពីប្រកួតចំនួន ២៤ ប្រកួត ឈ្នះ ២៣ និងចាញ់ ១។
ចំណែកក្រុម Taiwan Steel Sky Eagle ឈរនៅលេខ ២ ដោយឆ្លងកាត់ការប្រកួត ២៤ ប្រកួត ឈ្នះ ១៥ និងចាញ់ ៩។ ក្រុម Taipei East ស្ថិតនៅលេខ ៣ ដោយឆ្លងកាត់ ២៤ ប្រកួត ឈ្នះ ៦ និងចាញ់ ១៨។ ចុងក្រោយ ក្រុម Taoyuan Cloud Leopard កំពុងឈរនៅបាតតារាង ដោយឆ្លងកាត់ ២៤ ប្រកួត ឈ្នះ ៤ និងចាញ់ ២០។

ងាកមកកាន់វឿន វាសនា វិញ ពិតជាធ្វើបានល្អខ្លាំងមែនទែន អំឡុងការប្រកួតជុំទី ១ នៃលីគបាល់ទះកំពូលតៃវ៉ាន់រដូវកាលនេះ។ កីឡាករបានសាងកំណត់ត្រាធំ ៣ ដែលធ្វើឱ្យអ្នកគាំទ្រទាំងនៅ កម្ពុជា និង តៃវ៉ាន់ មានការចាប់អារម្មណ៍ជាខ្លាំង។

រឿងដំបូង គឺកីឡាករ កម្ពុជា វ័យ ២៤ ឆ្នាំរូបនេះ បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យក្រុម Win Streak ឈ្នះការប្រកួតរហូតដល់ទៅ ២៣ ប្រកួតជាប់ៗគ្នា ដែលជាកំណត់ត្រាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្លិប។
ទី ២ គឺ វាសនា បានជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួត (MVP) ច្រើនលើកជាងគេបង្អស់នៅក្នុងក្រុម Win Streak ពោលគឺចំនួន ១០ លើកម្នាក់ឯង។
ទី ៣ គឺ វាសនា បច្ចុប្បន្ន កំពុងឈរនៅកំពូលតារាង ជាកីឡាកររកបានពិន្ទុច្រើនជាងគេបង្អស់ប្រចាំលីគបាល់ទះកំពូល តៃវ៉ាន់ ដោយរកបានពិន្ទុសរុបចំនួន ៥០៤ ពិន្ទុ។ ស្ថិតិនេះ បានធ្វើឱ្យកីឡាករមានដើមកំណើតមកពីខេត្តបាត់ដំបង បានវ៉ាពិន្ទុមិត្តរួមក្រុម Wu Zongxuan ដែលឈរនៅលេខ ២ រហូតដល់ទៅជិត ១០០ ពិន្ទុឯណោះ។
គួរឱ្យដឹង ថា ការប្រកួតលីគបាល់ទះកំពូល តៃវ៉ាន់ ជុំទី ២ នឹងចូលមកដល់ឆាប់ៗនេះ ដែលចាប់ផ្តើមពីថ្ងៃទី ០៣ ខែ មករា ដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


