Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់តម្លៃជាង ១ ប៊ីលាន នៅតំបន់សន្តមេគង្គ

បានផុស

នៅ

វៀតណាម​គ្រោងសាងសង់ស្ពានទី២នៅក្រុង កឹន ថូ (Can Tho) នៃតំបន់ដីសន្តទន្លេមេគង្គភាពខាងត្បូងរបស់ប្រទេស ដោយ​ឆ្លងកាត់ទន្លេបាសាក់​(វៀតណាមហៅទន្លេ ហូវយ៉ាង) ក្នុងតម្លៃប្រមាណ ១,១ ប៊ីលាន​ដុល្លារ ដោយ​ចំណាយពេលសាងសង់ ៥ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០២៦ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីពេលថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងមីធួន (My Thuan) របស់វៀតណាម បាន​និយាយថា ​ក្រសួងសំណង់កំពុងពិនិត្យឡើងវិញនូវការសិក្សាជាមុនអំពីលទ្ធភាពសម្រាប់ស្ពាន និងផ្លូវចូល​របស់វា។ ជំហានសំខាន់ៗ រួមទាំងការអនុម័តការវិនិយោគ ការអនុម័តគម្រោង និងការជ្រើសរើសអ្នកម៉ៅការ ត្រូវបានគ្រោងទុក​ពេញ ១ ឆ្នាំ ២០២៦។​

ស្ពានកឹនថូ ២ ​រួមបញ្ចូលទាំងផ្លូវថ្នល់ និងផ្លូវដែក ​ដែល​នឹងភ្ជាប់ជាមួយផ្លូវដែកទីក្រុងហូជីមិញ-កឹនថូ នាពេលអនាគត។ ​វាស្ថិតនៅក្នុងគម្រោងផ្លូវ និងស្ពានប្រវែង ១៧,៥ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ក្នុងក្រុងកឹងថូ ​ហើយ​​តភ្ជាប់​ដោយផ្ទាល់ទៅកាន់ផ្លូវល្បឿនលឿនក្រុងហូជីមិញ-ខេត្តកាម៉ៅ។

ស្ពានដដែលមាន​ទីតាំងប្រហែល ៤,៥ គីឡូម៉ែត្រ ពីស្ពាន កឹង ថូ ទី១ ហើយវានឹង​បំពាក់ដោយ​ខ្សែកាបប្រវែងជាង ១ គីឡូម៉ែត្រ​។ កឹង ថូ ២ ​នឹង​មាន​គន្លង​ចំនួន​ប្រាំ៦ អាចបើកបរក្នុងល្បឿន​កំណត់ ១០០ គីឡូម៉ែត្រ​/​ម៉ោង ​បូករួមទាំង​ផ្លូវ​ចូល​ដែលមាន​គន្លង​សម្រាប់សង្គ្រោះបន្ទាន់។

ការវិនិយោគសរុប ត្រូវបាន​ប៉ាន់ស្មានថាមានចំនួន ២៩,៥២ ទ្រីលានដុង (១,១២ ប៊ីលានដុល្លារ) ដែលគ្របដណ្តប់លើការសាងសង់ និងឧបករណ៍ ការគ្រប់គ្រងគម្រោង និងការប្រឹក្សាយោបល់ និងការឈូសឆាយដីធ្លី និងការទូទាត់សំណង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម