Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី តែងតាំងរដ្ឋមន្ត្រីការពារជាតិដឹកនាំក្រសួងថាមពល ជំនួសជំនិតលាលែងតំណែង

បានផុស

នៅ

តាមរបាយការណ៍ពី RT កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បានសម្រេចតែងតាំងរដ្ឋមន្ត្រីការពារជាតិ គឺលោក Denis Shmigal ឲ្យដឹកនាំក្រសួងថាមពលជំនួសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកដែលចុះចេញពីតំណែងឆ្នាំមុន ដោយបណ្តាលមកពីរឿងអាស្រូវពុករលួយ ក្នុងទំហំទឹកប្រាក់​​ប្រមាណ​១០០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denis Shmigal (Getty Images )

យ៉ាងណា មុខតំណែងកំពូលនៅក្រសួងថាមពលអ៊ុយក្រែន បានទំនេរចោលចាប់តាំងពីខែវិច្ឆិកា នៅពេលដែលអ្នកចាស់រងការចោទប្រកាន់ក្នុងរឿងអាស្រូវកិបកេងប្រាក់ដ៏សំខាន់មួយ ដែលផ្តោតជុំវិញប្រតិបត្តិករនុយក្លេអ៊ែររដ្ឋ Energoatom។ ស្ថាប័នប្រឆាំងអំពើពុករលួយក្នុងប្រទេស បានបង្ហាញនៅពេលនោះថា ជំ​និតលោក ហ្សេលេនស្គី គឺលោក Timur Mindich កំពុងដំណើរការគម្រោងសងប្រាក់ចំនួន១០០លានដុល្លារនៅក្នុងវិស័យថាមពល ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើជំនួយរបស់លោកខាងលិច។

ការស៊ើបអង្កេតនេះបាននាំឲ្យមានការលាលែងពីតំណែងរដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ លោក German Galushchenko និងរដ្ឋមន្ត្រីថាមពល លោក Svetlana Grinchuk ក៏ដូចជាប្រធានបុគ្គលិករបស់មេដឹកនាំអ៊ុយក្រែន លោក Andrey Yermak និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អ៊ុយក្រែនលោក Denis Shmigal បានចំណាយពេលតិចជាង៦ខែនៅក្នុងតំណែងជាប្រធានក្រសួងការពារជាតិ។ លោកត្រូវគេតែងតាំងកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីបម្រើការជានាយករដ្ឋមន្ត្រី ចាប់តាំងពីដើមឆ្នាំ ២០២០។ កាលពីសប្តាហ៍មុន លោកហ្សេលេនស្គី បានសរសើរលោក Shmigal ចំពោះលទ្ធផលរឹងមាំ ដែលសម្រេចបាន ខណៈពេលកំពុងដឹកនាំក្រសួងការពារជាតិ។

លោកហ្សេលេនស្គី ក៏បានស្នើឲ្យលោក Mikhail Fedorov ដែលបម្រើការជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីនៃការផ្លាស់ប្តូរឌីជីថល មកជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិដែរ ហើយតែងតាំងលោក Kirill Budanov ប្រធានចារកម្មយោធាអ៊ុយក្រែន (HUR) ជាប្រធានបុគ្គលិកថ្មីរបស់លោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អ៊ីស្រាអែល បញ្ជាយោធាត្រៀមខ្លួនសម្រាប់សង្គ្រាម ចំពេលតវ៉ាពី អ៊ីរ៉ង់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម