Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ ៧ មករា បន្តចុះសួរសុខទុក្ខ នាំអំណោយ និងថវិកា ជូនទាហានកំពុងសម្រាកនៅមន្ទីរពេទ្យ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ ៧ មករា បាន​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​បាន​នាំ​នូវ​អំណោយ រួម​ទាំង​ថវិកា ជូន​ដល់​ទាហាន​ចំនួន ៣ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០២៦ រដ្ឋបាល​ខណ្ឌ ៧ មករា លោក សោម សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ៧ មករា និង លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ៧ មករា បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ទាហាន​ចំនួន ៣ នាក់ រង​របួស​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ​ដែរ លោក ថេ​ង សុ​ថុល បានឲ្យដឹងថា វីរ​កងទ័ព​ទាំង ៣ នាក់ គឺ​នៅ​កងពលតូច​អន្តរាគមន៍​លេខ ៣៩៣ ឈរជើង​ការពារ​តំបន់​មុំ​បី ស្ថិត​ក្នុង​ភូមិ​រុងរឿង​មួយ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែល​ជា​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​ខណ្ឌ​ ៧​ មករា បាន​រង​របួស​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ​មក​លើ​ដែន​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។

អភិបាល​ខណ្ឌ ​៧​ មករា បាន​បញ្ជាក់​ថា លោក​មាន​ក្តី​អាណិតអាសូរ​យ៉ាង​ខ្លាំង​ដល់​កងទ័ព​កម្ពុជា​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ដោយ​បេះដូង និង​ឆន្ទៈ​ខ្ពស់ និង​គោរព​ជូនពរ​ដល់​វីរ​យុទ្ធជន​គ្រប់រូប​ដែល​កំពុង​សម្រាក​ព្យាបាល​ទាំងអស់​គ្នា សូម​ឆាប់​បាន​ធូរ​សះស្បើយ​ឡើងវិញ​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម