Connect with us

កីឡា

ចេញ​ហើយ! កម្ពុជា ស្ថិត​នៅ​ពូល A សុទ្ធ​តែ​ក្រុម​ខ្លាំង​ក្នុង​ពាន ASEAN Championship 2026

បានផុស

នៅ

លទ្ធផលចាប់ឆ្នោតវគ្គចែកពូលជើង​ឯក​អាស៊ាន ASEAN Hyundai Cup ឆ្នាំ ២០២៦ ដែល​ជា​ខួប​៣០​ឆ្នាំ​ បានចេញជាផ្លូវការហើយ ខណៈក្រុមជម្រើសជាតិ កម្ពុជា ស្ថិតនៅពូល A។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលទ្ធផលចាប់ឆ្នោត ដែលបានបញ្ចប់នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦ គឺកម្ពុជា ស្ថិតនៅពូល A ជាមួយ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី​ និងក្រុមជាប់វគ្គជម្រុះ playoff (ទីម័រខាង​កើត ឬ ប្រ៊ុយណេ)។ ចំណែកពូល B រួមមាន ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង ឡាវ។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន បាន​កំណត់​ឲ្យ​ កម្ពុជា និង ថៃ នៅ​ពូល​ផ្សេង​គ្នា ដោយ​មិន​ឲ្យ​ចាប់​ឆ្នោត​ស្ថិត​នៅ​ពូល​ជា​មួយ​គ្នា​ទេ។

ការប្រកួតពានរង្វាន់ នឹងចាប់ផ្តើមពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ២៦ សីហា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម