ព័ត៌មានជាតិ
គម្រោងវិនិយោគរោងចក្រកែច្នៃប្លាស្ទិកហុងកុង តម្លៃជិត ៣០ លានដុល្លារ បើកការដ្ឋានសាងសង់
រោងចក្រកែច្នៃប្លាស្ទិក PET ប្រើហើយ របស់ក្រុមហ៊ុនហុងកុង A1 នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ បានបើកការដ្ឋានសាងសង់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលមានទុនគ្រោង ២៩ លានដុល្លារ ឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងខិតខំទ្វេដងក្នុងការបង្កើតការងារបៃតងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងពង្រីកមូលដ្ឋានចំណូលរបស់ជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កំណើននៃការអនុម័តគម្រោងវិនិយោគ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ព្រមទាំងការកែទម្រង់វិនិយោគមួយចំនួន។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ គម្រោងកើន ៥២% ក្នុងទំហំទឹកប្រាក់ ១០ ប៊ីលានដុល្លារ កើន ៤៥% និងអាចបង្កើតការងារបាន ៤៣៨ ពាន់កន្លែងនៅក្នុងឆ្នាំ ២០២៥៕



-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


