ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនរកឃើញកំណប់ឧស្ម័នថ្មីស្តុកឧស្ម័ន ២,៧ ប៊ីលានម៉ែត្រគូប ក្បែរតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ារកូស ជូនៀរ (Ferdinand Marcos Jr.) បានប្រកាសពីការរកឃើញកំណប់ឧស្ម័នធម្មជាតិថ្មីមួយដ៏ធំក្បែរវាលឧស្ម័នដែលមានស្រាប់ ក្នុងដែនទឹកជិតតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

លោក ម៉ារកូស បាននិយាយកាលពីថ្ងៃចន្ទថា ការរកឃើញអាងស្តុកឧស្ម័ននៅភាគពាយ័ព្យនៃខេត្ត Palawan «មានសារៈសំខាន់» ហើយអាចផ្គត់ផ្គង់ថាមពលដល់គ្រួសារជាង ៥,៧ លានគ្រួសារជារៀងរាល់ឆ្នាំ។
កំណប់ស្តុកឧស្ម័នក្រោមសមុទ្រថ្មី ត្រូវបានគេប៉ាន់ប្រមាណថាមានឧស្ម័នប្រហែល ៩៨ ប៊ីលានហ្វីតគូប (២,៧ ប៊ីលានម៉ែត្រគូប)។ បើតាមលោក ម៉ារកូស ការធ្វើតេស្តដំបូងបានបង្ហាញថា ហ្វីលីពីនអាចទាញយកឧស្ម័នពីអាងស្តុកក្រោមសមុទ្រនេះ ១,៦ លានម៉ែត្រគូប/ថ្ងៃ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀត រួមទាំងពេលណាដែលហ្វីលីពីននឹងចាប់ផ្ដើមផលិតកម្មនោះទេ។
លោក ម៉ារកូស បានថ្លែងយ៉ាងដូច្នេះ ការរកឃើញនឹង «ពង្រឹងការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុករបស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។ ក្រៅពីឧស្ម័នធម្មជាតិ ការរកឃើញនេះក៏រួមបញ្ចូលទាំងឧស្ម័នខាប់ផងដែរ ដែលជាឥន្ធនៈរាវមានតម្លៃខ្ពស់»។
គួរគូសបញ្ជាក់ថា កំណប់ឧស្ម័នថ្មី ដែលមានឈ្មោះថា Malampaya East 1 មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ភាគខាងកើតនៃវាលឧស្ម័ន Malampaya ដែលហ្វីលីពីនចាប់ផ្ដើមទាញយកឧស្ម័នពាណិជ្ជកម្មជាង២ទសវត្សរ៍មុន។

បើតាម AP រោងចក្រផលិតឧស្ម័ន Malampaya បានបង្កើតអគ្គិសនីជាង ២០% សម្រាប់ការប្រើប្រាស់នៅលើកោះ Luzon ដែលជាតំបន់កោះភាគខាងជើងហ្វីលីពីន មានប្រជាជនច្រើនបំផុត។ នៅឆ្នាំ ២០២៣ លោក ម៉ារកូស បានបន្តកិច្ចសន្យារុករកនៅវាល Malampaya ចំនួន ១៥ ឆ្នាំ ទៅមុខ ខណៈអ្នកជំនាញបានព្យាករថា វាល Malampaya អាចនឹងអស់ឧស្ម័នក្នុងរយៈពេល ២-៣ ឆ្នាំ ទៀត ដែលបង្កកង្វល់អំពីវិបត្តិថាមពលសម្រាប់កោះ Luzon។
វាលឧស្ម័នដដែល ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដែលគេរាប់ដែនទឹកប្រវែង ៣៧០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេសនេះ ដោយផ្ដល់ឱ្យហ្វីលីពីននូវសិទ្ធិផ្តាច់មុខក្នុងការរុករក និងទាញយកធនធានក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ក្រៅពីនេះ ហ្វីលីពីនមានវាលរុករកមួយទៀតឈ្មោះ Reed Bank ដែលស្ថិតនៅជាយភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង និងភាគខាងលិចនៃខេត្តកោះ Palawan របស់ហ្វីលីពីន។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរុករកក្នុងតំបន់នេះ ត្រូវជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែការប្រឆាំងពីចិន ដែលទាមទារអធិបតេយ្យភាពលើតំបន់នេះ រួមជាមួយនឹងដែនទឹកស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


