Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងមួយគ្រឿងទៀតហើយ ជួបគ្រោះថ្នាក់នៅអេស្ប៉ាញ មានទាំងអ្នកស្លាប់និងរបួស

បានផុស

នៅ

ក្រោយហេតុការណ៍រថភ្លើងល្បឿនលឿន២គ្រឿងបុកគ្នាកើតឡើងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រទេសអេស្ប៉ាញ កើតមានឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវថែមទៀត បណ្តាលឲ្យអ្នកបើកស្លាប់និងអ្នកដំណើររាប់សិបនាក់ រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ ក្រុមពន្លត់អគ្គិភ័យកាតាឡាន)

តាមការផ្សាយរបស់ BBC ហេតុការណ៍ថ្មីនេះកើតឡើងនារាត្រីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ នៅទីប្រជុំជន Gelida នៃទីក្រុង បាសេឡូណា ក្នុងតំបន់ កាតាឡាន។

អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា រថភ្លើងនេះជារបស់ក្រុមហ៊ុន Rodalies បានជួបគ្រោះថ្នាក់ស្របពេលអាកាសធាតុមានព្រឹលធ្លាក់ បណ្តាលឲ្យអ្នកបើកបាត់បង់ជីវិត និងអ្នកដំណើរ៣៧នាក់រងរបួស។

(រូបថត៖ Mossos)

ឧបទ្ទវហេតុនេះ កើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីសោកនាដកម្មរថភ្លើងល្បឿនលឿនបុកគ្នានៅទីក្រុង Cordoba ផ្តាច់ជីវិតមនុស្ស៤២នាក់។

ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif បានឲ្យដឹងថា រថភ្លើងមួយគ្រឿងជារបស់ក្រុមហ៊ុន Iryo បានធ្វើដំណើរចេញពីទីក្រុង Málaga ឆ្ពោះទៅ Madrid បានបើកធ្លាក់ផ្លូវ រួចក៏ចូលទៅគន្លងរបស់រថភ្លើងមួយទៀត ​ជារបស់ក្រុមហ៊ុន Renfe ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។

ក្រុមមន្ត្រីបានឲ្យដឹងថា​ ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស១០០នាក់ទៀតត្រូវរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះមាន៧៥នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម