Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី អ៊ីតាលី ចង់តែងតាំងលោកត្រាំ សម្រាប់ពានសន្តិភាព បើបញ្ចប់ជម្លោះនៅ អ៊ុយក្រែន

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយអធិការបតីអាល្លឺម៉ង់ Friedrich Merz កាលពីថ្ងៃទី ២៣ខែមករាថា យើងសង្ឃឹមថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ដើម្បីឲ្យលោកស្រីអាចតែងតាំងគាត់សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកត្រាំ និង នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni(រូបភាព៖REUTERS)

យោងតាម straitstimes. លោកស្រី Meloni បានសម្តែងទំនុកចិត្តយ៉ាងមុតមាំថា ខ្លួនអាចតែងតាំងរង្វាន់ណូបែលសន្តិភាពសម្រាប់ប្រធានាធិបតីអាមេរិក ប្រសិនបើគាត់ជួយសម្រេចបាន «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន»។

លោកស្រី Meloni ត្រូវបានគេដឹងថា តែងមានទំនាក់ទំនងល្អជាមួយលោកត្រាំជាខ្លាំង ហើយក៏ដឹងថា គាត់បានសម្តែងការខកចិត្តម្តងហើយម្តងទៀត បន្ទាប់ពីមិនបានទទួលរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុន។ យ៉ាងណា នៅក្នុងសារមួយទៅកាន់នាយករដ្ឋមន្ត្រីន័រវេស Jonas Gahr Store ដែលចេញផ្សាយនៅថ្ងៃទី ១៩ ខែមករា លោកត្រាំបាននិយាយថា ការមិនឈ្នះរង្វាន់ណូបែលសន្តិភាពមានន័យថាគាត់ «លែងមានអារម្មណ៍ថាត្រូវគិតតែអំពីសន្តិភាពទៀតហើយ»។

ប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២២ ខែមករា បានចុះហត្ថលេខាលើឯកសារមួយដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាព។ អង្គការនេះត្រូវបានបង្កើតឡើងដំបូងដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅហ្គាហ្សា និងការកសាងឡើងវិញនូវតំបន់ហ្គាហ្សា ប៉ុន្តែលោកត្រាំបានបង្ហើបថា ក្រុមប្រឹក្សានេះនឹងសម្របសម្រួលជម្លោះសកលក្នុងពេលឆាប់ៗ។

នៅក្នុងនោះ អ៊ីតាលីក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្រុមប្រឹក្សាដែរ ប៉ុន្តែលោកស្រី Meloni បានប្រាប់ត្រាំថា ប្រទេសរបស់ខ្លួនមានបញ្ហារដ្ឋធម្មនុញ្ញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញនៃប្រទេសអ៊ីតាលី មិនអនុញ្ញាតឲ្យប្រទេសចូលរួមជាមួយអង្គការដែលដឹកនាំដោយមេដឹកនាំបរទេសតែមួយនោះទេ។ ក្នុងពេលដែលលោកត្រាំ គឺជាប្រធានក្រុមប្រឹក្សាសន្តិភាព ក៏ដូចជាតំណាងសហរដ្ឋអាមេរិក និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិផងដែរ។

លោកស្រី Meloni បាននិយាយថា ខ្លួនបានស្នើសុំឲ្យលោកត្រាំពិនិត្យឡើងវិញនូវក្របខ័ណ្ឌប្រតិបត្តិការរបស់ក្រុមប្រឹក្សាដើម្បីធ្វើឲ្យសមស្របទៅនឹងតម្រូវការរក្នុងប្រទេសអ៊ីតាលី និងប្រទេសអឺរ៉ុបដទៃទៀត។ លោកស្រីលើកឡើងថា យើងត្រូវព្យាយាមធ្វើបែបនេះ។ វត្តមានរបស់ប្រទេសដូចជាយើងអាចធ្វើឲ្យមានភាពខុសគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មូលហេតុ មន្ត្រីរុស្ស៊ីមួយចំនួនគាំទ្រលោកត្រាំ ស្វែងរកជ័យជម្នះលើ Greenland
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម