សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ដែលលួចបន្លំដូរមាសក្លែងក្លាយ យកមាសពិត ៣ករណី
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ២នាក់ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមប្រភពដដែល ករណីទី១ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២ជីកន្លះ ។ ករណីទី២ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាស យីហោ ហេងមានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ យកបានខ្សែកទម្ងន់២តម្លឹង។ ករណីទី៣ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២តម្លឹង ។
ចំពោះជនសង្ស័យដែលជាជនជាតិវៀតណាមដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ង្វ្រៀន សុីធូ ភេទ ស្រី អាយុ ៥៦ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ២- ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់ នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងចាប់យកមាន លោហៈធាតុពណ៌លឿងស្លេក ( ក្លែង ក្លាយ ), ចិញ្ចៀនចំនួន ១៤វង់, ខ្សែក ចំនួន ២៨ខ្សែ, ខ្សែដៃ ៣ខ្សែ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


