Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរកំពូល​តារាងលីគ​កំពូល​កម្ពុជា

បានផុស

នៅ

ការ​ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា រវាង ភ្នំពេញក្រោន និង ព្រះខ័ន​រាជស្វាយរៀង បានចំនួន ១៦ ប្រកួត​ស្មើ​គ្នា​ហើយ គិត​ត្រឹម​សប្តាហ៍​ទី​១៧ ខែ​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃអាទិត្យ ទី​២៥ ខែ​មករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញក្រោន បាន​យក​ឈ្នះ គិរីវង់សុខ​សែន​ជ័យ​ ដោយ​លទ្ធផល ៣-១ នៅ​ក្នុង​សប្តាហ៍​ទី​១៧ ដើម្បី​ទទួល​បាន ៣ ពិន្ទុ​បន្ថែម ដូច្នេះ ក្រុម​មួយ​នេះ​មាន ៣៧ ពិន្ទុ កំពុង​ឈរ​លេខ ២ នៃ​តារាង​លីគ​កំពូល​កម្ពុជា បន្ទាប់​ពីឈ្នះ ១១ ប្រកួត ស្មើ ៤ ប្រកួត និង​ចាញ់ ១ ប្រកួត។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​សម្រាក​នៅ​ក្នុង​សប្តាហ៍​ទី​១៧ ប៉ុន្តែ​នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង ដោយ​មាន ៣៩​ពិន្ទុ ពី​ការឈ្នះ ១៣ និង​ចាញ់ ៣។ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​នាំ​មុខ គូ​ប្រជែង ភ្នំពេញ​ក្រោន ២ ពិន្ទុ។

ចំណែក ណាហ្គាវើលដ៍ និង វិសាខា នៅ​តែ​បន្ត​​រក​បាន​ពិន្ទុបន្ថែម​ទៀត បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១។ ណាហ្គាវើលដ៍​បន្ត​លេខ ៣ ពី​ការ​ឈ្នះ ៨ ស្មើ ៥ និង​ចាញ់ ៤ មាន ២៩​ពិន្ទុ ដោយនាំ​មុខ ១ពិន្ទុ​លើ​ក្រុម​ចំណាត់​ថ្នាក់​លេខ ៤ បឹងកេត ដែល​បាន​ចាញ់​ ២ ប្រកួត​ជាប់​គ្នា​ចុង​ក្រោយ​គឺ ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ០-១ និង​ចាញ់​ អង្គរថាយហ្គឺរ ០-១។ អង្គរថាយហ្គឺរ រក​បាន​ជ័យជម្នះ​វិញ​ហើយ បន្ទាប់​ពី​៦​ប្រកួត​ចុង​ក្រោយ​បាន​ចាញ់​ទាំង​អស់។

ក្រុម​កំពង់​ដេវ៉ា បាន​ឈ្នះ ២ ប្រកួត​ចុង​ក្រោយ​ដើម្បី​មាន ២៤ ពិន្ទុ​ឈរ​លេខ ៧ ហើយ​ជា​ក្រុម​មាន​ឱកាស​ក្នុង​ការ​ប្រជែង​យក​ក្រុម​លំដាប់​កំពូល​ទាំង ៦ ពី​ព្រោះ​ពួក​គេ​ហាក់​ធ្វើ​បាន​ល្អ​មែន​ទែន​ពី​ការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង។

គិរីវង់សុខសែន​ជ័យ មាន ១១​ពិន្ទុ កំពុង​ឈរ​លេខ ៩ ពី​ការ​ឈ្នះ ៣ ស្មើ​២ និង​ចាញ់ ១១ ហើយ​ឡាយហ្វ ព្រះ​សីហនុ ឡើង​ពី​បាតតារាង​មក​លេខ ១០ វិញ បន្ទាប់​ពីឈ្នះ ២-១ លើ​ក្រុម អាយអេសអាយ ដង្កោសែន​ជ័យ ដែល​មាន ៦ ពិន្ទុ​ពី​ការឈ្នះ ១ ស្មើ ៣ និងចាញ់ ១២ ប្រកួត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម