កីឡា
កីឡាករល្អប្រចាំខែទាំង ៨ ខណៈក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ទើបមានម្នាក់
ការប្រកួតជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២០២៦ ឈានដល់ទី៩ ហើយគិតត្រឹមខែមេសានេះ។ ក្នុងរយៈពេល ៨ ខែកន្លងទៅនេះមានកីឡាករ ៨ រូបផ្សេងគ្នាបានឈ្នះពានកីឡាករល្អប្រចាំខែ ហើយមិនទាន់មានកីឡាករណាម្នាក់ឈ្នះពីរលើកឡើង។
ព្រះខ័នរាជស្វាយរៀង ជាក្រុមធ្វើបានល្អជាងគេដែលបានឈរលើកំពូលតារាងតាំងពីដើមរដូវកាលមក ប៉ុន្តែទើបមានកីឡាករម្នាក់ប៉ុណ្ណោះបានឈ្នះពានកីឡាករល្អប្រចាំខែ ខណៈ ភ្នំពេញក្រោន អង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍ មានកីឡាករ ២ នាក់ដូចគ្នា ហើយ វិសាខា មានមួយនាក់។
- កីឡាករ Weyderson Denilson ខែមីនា ២០២៦

កីឡាករ Weyderson Denilson ខ្សែប្រយុទ្ធរបស់ ណាហ្គាវើលដ៍ ឈ្នះពានកីឡាករល្អប្រចាំខែមីនា ឆ្នាំ ២០២៦
- កីឡាករ Kurita Mark Adjei ខែកុម្ភៈ ២០២៦

កីឡាករ Kurita Mark Adjei ខ្សែប្រយុទ្ធរបស់ អង្គរថាយហ្គឺរ ឈ្នះពានកីឡាករល្អប្រចាំខែកុម្ភៈ ឆ្នាំ ២០២៦
- កីឡាករ Minigawa Yusuke ខែមករា ២០២៦

កីឡាករ Minigawa Yusuke ខ្សែប្រយុទ្ធរបស់ ណាហ្គាវើលដ៍ ឈ្នះពានកីឡាករល្អប្រចាំ ខែមករា ឆ្នាំ២០២៦
- កីឡាករ កើត ពេជ្រ ខែធ្នូ ២០២៥

កីឡាករ កើត ពេជ្រ ខ្សែបម្រើរបស់ ភ្នំពេញក្រោន បានឈ្នះពានកីឡាករល្អប្រចាំ ខែធ្នូ ឆ្នាំ ២០២៦
- កីឡាករ អ៊ុក សុវណ្ណ ខែវិច្ឆិកា ២០២៥

កីឡាករ អ៊ុក សុវណ្ណ ខ្សែការពាររបស់ វិសាខា បានឈ្នះពានកីឡាករល្អប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២៥
- កីឡាករ សុខ គ្រី សូហ្វាន ខែតុលា ២០២៥

កីឡាករ សុខ គ្រី សូហ្វាន ខ្សែបម្រើរបស់ អង្គរថាយហ្គឺរ ឈ្នះពានកីឡាករល្អ ប្រចាំ ខែតុលា ឆ្នាំ ២០២៥
- កីឡាករ Maksym Pryadun ខែកញ្ញា ២០២៥

កីឡាករ Maksym Pryadun ខ្សែការពាររបស់ ភ្នំពេញក្រោន ឈ្នះពានកីឡាករល្អ ប្រចាំ ខែកញ្ញា ឆ្នាំ ២០២៥
- កីឡាករ Kwame Peprah ខែសីហា ២០២៥

កីឡាករ Kwame Peprah ខ្សែប្រយុទ្ធរបស់ ព្រះខ័នរាជស្វាយរៀង ឈ្នះពានកីឡាករល្អបំផុតប្រចាំ ខែសីហា ឆ្នាំ ២០២៥
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


