ព័ត៌មានអន្ដរជាតិ
ចិនឲ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំចិន
រដ្ឋាភិបាលចិន បានបង្កើនការព្រមានអំពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដោយជំរុញឲ្យប្រជាពលរដ្ឋខ្លួនចៀសវាងការទៅកម្សាន្តនៅទីនោះ ក្នុងអំឡុងពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៩ថ្ងៃ នាខែកុម្ភៈខាងមុខ។

យោងតាម China Global South កាលពីថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦ ក្រសួងការបរទេសចិនបានលើកឡើងពី «ការធ្លាក់ចុះនៃសន្តិសុខសាធារណៈ» និងអំពើខុសច្បាប់ដែលកើតមានជាញឹកញាប់លើពលរដ្ឋចិនថាជាមូលហេតុចម្បងនៃសេចក្តីណែនាំ។ ទីក្រុងប៉េកាំងក៏បានបញ្ជាក់បន្ថែមផងដែរថា សកម្មភាពរញ្ជួយដីនាពេលថ្មីៗនេះនៅក្នុងតំបន់មួយចំនួនរបស់ជប៉ុន ក៏ជាហានិភ័យសុវត្ថិភាពបន្ថែមសម្រាប់អ្នកធ្វើដំណើរផងដែរ។
សេចក្តីណែនាំនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលវិវាទការទូតរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកា ដែលថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា បើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ភាពរកាំរកូសផ្នែកនយោបាយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ រហូតធ្វើឲ្យចំនួនភ្ញៀវទេសចរចិនដែលទៅលេងជប៉ុនបានធ្លាក់ចុះ ៤៥ភាគរយ កាលពីខែមុន ពោលគឺធ្លាក់ចុះមកនៅត្រឹមប្រហែល ៣៣០ ០០០នាក់ប៉ុណ្ណោះ។
តាមប្រវត្តិសាស្ត្រ ភ្ញៀវទេសចរចិនគឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជប៉ុន ដោយពួកគេមានចំនួនដល់ទៅមួយភាគបួននៃភ្ញៀវទេសចរបរទេសសរុប។ យោងតាមរបាយការណ៍ ចំណូលរបស់ជប៉ុន ដែលទទួលបានពីភ្ញៀវទេសចរចិន មានទំហំទឹកប្រាក់ប្រហែល ៣,៧ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការព្រមានចុងក្រោយនេះត្រូវបានគេរំពឹងថា នឹងរារាំងដល់សន្ទុះនៃលំហូរអ្នកធ្វើដំណើរទៅក្រៅប្រទេសក្នុងអំឡុងរដូវកាលឈប់សម្រាកដ៏សំខាន់បំផុតរបស់ចិន និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរឹតតែមានភាពតានតឹងថែមទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


