ព័ត៌មានអន្ដរជាតិ
សិង្ហបុរីប្រាប់ថៃចំៗ ឲ្យដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវ៉ាន់ បាឡាគ្រឹស្នាន់ (Vivian Balakrishnan) បានជំរុញជាចំហឲ្យភាគីថៃដោះស្រាយភាពតានតឹងជាមួយកម្ពុជា ដោយសន្តិវិធីក្នុងជម្លោះព្រំដែនដែលបានផ្ទះការប្រយុទ្ធគ្នាដោយអាវុធទ្រង់ទ្រាយធំចំនួន២លើក កាលពីខែកក្កដានិងខែធ្នូឆ្នាំ២០២៥។

សិង្ហបុរីជាប្រទេសតូចបំផុតនៅក្នុងប្លុកអាស៊ាន ប៉ុន្តែជាប្រទេសដែលមានឥទ្ធិពលនយោបាយដ៏ខ្លាំងនៅក្នុងតំបន់នេះដែលមានសមាជិក១១ប្រទេស ដោយសារតែនយោបាយការទូត ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៃប្រទេសអភិវឌ្ឍន៍ដ៏មានប្រសិទ្ធភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចដ៏ខ្លាំងនិងរឹងមាំរបស់ខ្លួន។ ក្នុងពេលកន្លងមក សិង្ហបុរីតែងតែរក្សាគោលជំហរប្រយ័ត្នប្រយែងក្នុងការអត្ថាធិប្បាយក្នុងជម្លោះកម្ពុជានិងថៃ ដោយបានធ្វើឡើងតែក្នុងក្របខ័ណ្ឌអាស៊ានប៉ុណ្ណោះ ឬអំពាវនាវឲ្យភាគីទាំងពីររក្សាការអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែពេលនេះ សិង្ហបុរីបានបង្ហាញជំហរផ្ទាល់ខ្លួនក្នុងការជំរុញឲ្យភាគីថៃដោះស្រាយជម្លោះនោះដោយសន្តិវិធី។
ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហៈសាក់ ភួងកេតុកែវ (Sihasak Phuangketkeow) នៅឯក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទក្រុងស៊ីប៊ូ ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវ៉ាន់ បាឡាគ្រឹស្នាន់ (Vivian Balakrishnan) បានជំរុញឲ្យដោះស្រាយដោយសន្តិភាពនូវតានតឹងតាមបណ្តោយព្រំដែនថៃនិងកម្ពុជា។
លោក វីវ៉ាន់ បាឡាគ្រឹស្នាន់ ដែលបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក និងដកស្រង់ដោយសារព័ត៌មាន Straits Times បាននិយាយថា៖«សង្ឃឹមថាសន្តិភាពនឹងស្តែងឡើង ហើយភាគីទាំងពីរនឹងអាចដោះស្រាយភាពខុសគ្នារបស់ពួកគេតាមរយៈការសន្ទនា និងការចរចា»។
ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា ហាក់បានទាញទម្លាក់គុណតម្លៃរបស់អាស៊ាន ដែលជាសហគមន៍សន្តិភាព រួមវាសនាតែមួយ នោះ ដោយសារតែភាគីថៃដែលមានទំនាស់នយោបាយផ្ទៃក្នុង រួចបង្វែរជម្លោះផ្ទៃក្នុងនោះមកកាន់ព្រំដែនជាមួយកម្ពុជា ដោយបង្កហេតុឲ្យមានការផ្ទុះអាវុធ និងប្រើប្រាស់មធ្យោបាយប្រយុទ្ធដ៏សាហាវដើម្បីកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា ក្នុងន័យផ្គាប់ចិត្តក្រុមអ្នកជាតិនិយមថៃ។
បើទោះបីជា ប្រទេសកម្ពុជានិងថៃសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រហូតដល់ទៅ២លើក និង កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ ក្រោមវត្តមានមហាអំណាចសហរដ្ឋអាមេរិក និងប្រធានអាស៊ានក៏ដោយ ប៉ុន្តែយោធារបស់ប្រទេសថៃនៅមិនទាន់ចូលរួមអនុវត្តពេញលេញដោយដកចេញពីទឹកដីរបស់កម្ពុជានៅឡើយ ដោយបំពានលើជនស៊ីវិល និងបូរណៈភាពទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
កម្ពុជាដែលជាប្រទេសរងគ្រោះក្នុងជម្លោះនយោបាយថៃ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យភាគីថៃចូលរួមអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាំឡាំពូដែលចុះហត្ថលេខាកាលថ្ងៃទី២៦ខែតុលា២០២៥ ឲ្យបានពេញលេញ ដើម្បីស្តារសន្តិភាព និងកសាងទំនុកចិត្តគ្នាឡើងវិញ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


