ព័ត៌មានអន្ដរជាតិ
អាមេរិករឹតបន្តឹងការធ្វើដំណើរចេញ-ចូលឥណ្ឌា ក្រោមហេតុផល «ការឆ្លងជំងឺនីប៉ាហ៍»
មន្ត្រីសុខាភិបាលអាមេរិកកំពុងតាមដានករណីផ្ទុះឡើងនៃមេរោគនីប៉ាហ៍ [Nipah] ដ៏សាហាវក្នុងប្រទេសឥណ្ឌា និងដាក់មនុស្សជិត ២០០នាក់ស្ថិតនៅក្រោមការតាមដាន និងរឹតបន្តឹងការធ្វើដំណើរនានាទៅកាន់ប្រទេសឥណ្ឌា ដោយសារការភ័យខ្លាចនៃជំងឺរាតត្បាតថ្មីនេះ ដូចមេរោគ COVID-១៩ ដែរ។

មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក(CDC) បានប្រាប់កាសែត Daily Mail ថា ពួកគេកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីវាយតម្លៃស្ថានភាពនេះ។
អ្នកនាំពាក្យម្នាក់ បាននិយាយថា៖«នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកំពុងតាមដានស្ថានការណ៍ និងត្រៀមខ្លួនជាស្រេចក្នុងការជួយអ្នកជំងឺបន្ទាន់ ក្នុងករណីចាំបាច់»។
គួរឱ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា បានបង្ហាញកាលពីថ្ងៃពុធ មនុស្សចំនួន១៩៦នាក់ ដែលបានទាក់ទងជាមួយអ្នកជំងឺ ឥឡូវនេះកំពុងត្រួតពិនិត្យរកមើលមេរោគ ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សទៀត ជាពិសេសអាចសម្លាប់មនុស្សពី ៤០ ទៅ ៧៥ ភាគរយនៃអ្នកឆ្លង។
បន្ទាប់ពីតាមដានព័ត៌មាននេះ សិង្ហបុរី និងហុងកុងបានក្លាយជាប្រទេសចុងក្រោយគេក្នុងតំបន់ ដែលដាក់កំហិតការធ្វើដំណើរដែលមកដល់ពីប្រទេសឥណ្ឌា រួមទាំងការត្រួតពិនិត្យសីតុណ្ហភាព និងពិនិត្យសុខភាពជាចាំបាច់។
យ៉ាងណាកាលពីថ្ងៃពុធ ចក្រភពអង់គ្លេសក៏បានព្រមានអ្នកដំណើរ ចេញចូលប្រទេសនានា អំពីការផ្ទុះឡើងនៃជំងឺនេះផងដែរ។
ទិន្នន័យមួយបង្ហាញថាមនុស្សជាងពីរលាននាក់បានធ្វើដំណើរ ពីប្រទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ កើនឡើងមួយភាគបួនធៀបនឹងឆ្នាំមុន។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាទាំងមូល កំពុងស្ថិតក្រោមការណែនាំអំពីការធ្វើដំណើរក្នុងកម្រិត២ ទៅសហរដ្ឋអាមេរិក មានន័យថា ស្នើឱ្យអ្នកធ្វើដំណើរបង្កើនការប្រុងប្រយ័ត្ន ចំពេលមានរបាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើភេរវកម្មជាដើម។
វេជ្ជបណ្ឌិត លោកស្រី Krutika Kuppalli អ្នកជំនាញខាងជំងឺឆ្លងនៅរដ្ឋតិចសាស់ ដែលពីមុនធ្វើការនៅអង្គការសុខភាពពិភពលោក (WHO) បានប្រាប់កាសែត Daily Mail ថា៖ «ការផ្ទុះឡើងនៃមេរោគ Nipah គឺជាអ្វីដែលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង គួរតែតាមដានយ៉ាងដិតដល់បំផុត»។
លោកស្រីបន្ថែមថា ខ្លួនបារម្ភចំពោះហានិភ័យនៃការផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌា នឹងរីករាលដាល់ដល់សហរដ្ឋអាមេរិក។ តែយ៉ាងណាស្ថានភាពនេះ មានសភាពឆ្លងទាប។ ចំណែកហានិភ័យរបស់សហរដ្ឋអាមេរិកត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ពាក់ព័ន្ធនឹងលទ្ធភាពនៃករណីនាំចូលរបស់អ្នកដំណើរ ជាពិសេសអ្នកដែលមានបញ្ហាប្រឈមខ្ពស់ ឬមានបញ្ហាសុខភាពស្រាប់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


